នេះ​គឺ​ថេរវេលា​ទាំង​៤វិញ្ញាសា​ដែល​ កាំង​ ម៉ូនីន​ ឈ្នះ​មេដាយ​ ៤គ្រឿង​ជូន​កម្ពុជា​ថ្មីៗ​នេះ​

  • 2022-09-07 03:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះក្រុម​ហែល​ទឹក​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​៣គ្រឿង​ សំរឹទ្ធ​១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022 ​នៅ​ប្រទេស​ថៃ​ ដែល​ធ្វើ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៤ ខែ​កញ្ញា​ ២០២២។​

មេដាយ​ទាំង​៤គ្រឿង​នេះ​គឺ​រក​បាន​ដោយ​កីឡា​ការិនី​ឆ្នើម​ កាំង​ ម៉ូនីន​ លេង​លើ​វិញ្ញាសា​ Binfins​ ទាំង​អស់។​ ខាង​ក្រោម​នេះ​ជា​ថេរវេលា​ដែល​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​បាន៖​

ទី១​ Women 50m Bifins​ ថេរវេលា​ 24:37 (មេដាយ​សំរឹទ្ធ)

ទី២​ Women 100m Bifins 52:53 (មេដាយ​មាស)

ទី៣​ Women 200m Bifins 1:54.60 (មេដាយ​មាស)

ទី៤​ Women 400m Bifins 4:09.77 (មេដាយ​មាស)

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ចូលរួម​ព្រឹត្តិការណ៍​ Finswimming’s World Cup Round Swimming Pool 2022​ គឺ​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី៥​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​រួចរាល់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម