មួយសំណួរពី ថន​លក្ខិណា «តើ TOP4 ស្រឡាញ់នារីបែបណា?» ធ្វើឲ្យ Fan អរចង់ហោះឡើងលើមេឃ

  • 2022-09-08 03:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយកម្មវិធីបញ្ចប់ជា​ផ្លូវការ ពេល​នេះ​ TOP4 របស់ Cambodian Idol បានបង្ហាញមុខជុំគ្នាក្នុងកម្មវិធី Meet and Greet ជាមួយនឹងអ្នកគាំទ្រ​ហើយនៅកណ្ដាលរាជធានីភ្នំពេញ។

រូបភាពពី Facebook @Thorn Leakhena-ថន លក្ខិណា

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ជាថ្ងៃដែលអ្នកគាំទ្រ​ទន្ទឹង​រង់ចាំអស់រយៈពេលជាយូរ ព្រោះ​ជាឱកាសដែលត្រូវ​នឹង​ជួបជាមួយនឹង​ **Idol** របស់ពួកគេផ្ទាល់។ ពិសេសជាងនេះ ​ក្រៅពីបាន​ស្ដាប់ការ​ច្រៀងផ្ទាល់ និងរីករាយនឹងពេល​វេលាល្អជាមួយអ្នកតារាក្នុងចិត្តដែរ។

ក្រៅពីបង្ហាញ​ការសម្ដែងទោល និង​ជាក្រុម TOP4 ក៏បាន​អង្គុយចុះជាមួយនឹង​ពិធីការិនីឆ្នើម ថន លក្ខិណា ឆ្លើយនូវសំណួរជា​ច្រើន ដែល​សុទ្ធតែជាអ្វី​ដែល​គ្រប់គ្នា​ចង់ឮចេញពីមាត់របស់ពួកគេ។ ក្នុងចំណោមសំណួរជា​ច្រើន មាន​មួយដែល​អ្នកគាំទ្រពេញចិត្តជាងគេ ពេលសួរ​ពីប្រភេទនារីដែល  TOP4 ចង់បានជាគូ។

ពិធីការិនី ថន លក្ខិណា ចាប់ផ្ដើម​សួរ៖ «តើ Idol TOP4 ចូលចិត្តមនុស្សស្រីរបៀបម៉េច?» គ្រាន់តែឮភ្លាម Fan នៅពីមុខហ៊ោរគិលភ្លែត។

រូបភាពពី Facebook @Thorn Leakhena-ថន លក្ខិណា

អ្នកដែល​បញ្ចេញចម្លើយមុនគឺ ម្ចាស់ពាន លីម តិចម៉េង ដោយលោក​បាន​ផ្ដើម​ថា៖ «តាមពិត​ចំពោះ​អារម្មណ៍ខ្ញុំ ខ្ញុំចូលចិត្តមនុស្សស្រី​ដែល រាបសាររម្យទម ចេះដាំបាយធ្វើម្ហូប និយាយរួមគឺការងារផ្ទះគឺចេះ​គ្រប់យ៉ាង ហើយអ្វីដែលសំខាន់គឺចេះក្បាច់គុន (សើច)» នេះជាកាញ៉ាំងបរិយាកាសឲ្យកាន់តែមាន​ភាពសប្បាយ ប៉ុន្តែចម្លើយដែល តិចម៉េង ចង់ប្រកាសជាផ្លូវការនូវប្រភេទនារីដែលខ្លួនចង់បានជាគូអនាគតគឺ ម្នាក់នោះគួរតែជាអ្នកដែល «ចេះយោគយល់អធ្យាស្រ័យគ្នា និងយល់ពីវិស័យដែលខ្ញុំកំពុងតែប្រឡូកសព្វថ្ងៃនេះបាទ ប៉ុណ្ណឹងបាទ!»។

រូបភាពពី Facebook @Thorn Leakhena-ថន លក្ខិណា

ចូលដល់ កំពូលញញឹម នាង ដាវីន ម្ដង បានបញ្ជាក់ថា៖ «ខ្ញុំស្រឡាញ់មនុស្សស្រីដែលយល់ពីគ្នាទៅវិញទៅមក ហើយទទួល​យកអ្វីគ្រប់យ៉ាង​ដែលយើងមាន​រៀងៗខ្លួន តែប៉ុននេះក្ដីសុខហើយមែនទេបងប្អូន?»

រូបភាពពី Facebook @Thorn Leakhena-ថន លក្ខិណា

លោកគ្រូពេទ្យសម្បូរស្នេហ៍ ស៊ឹម ច័ន្ទពន្លឺ«មនុស្សស្រីដេលទាក់ទាញខ្ញុំដំបូងគេបំផុតគឺ មនុស្សស្រីដែល​មាន​សក់វែង មួយទៀតសាមញ្ញបំផុតគឺ ចេះមូរដៃអាវ ព្រោះខ្ញុំអត់ចេះមូរដៃអាវទេ!» ជារួម គឺលោកចង់បាននារីណា​ដែលពូកែការងារផ្ទះ។

រូបភាពពី Facebook @Thorn Leakhena-ថន លក្ខិណា

ចូលដល់ កំលោះពេញនិយម ថុល សុភិទិ វិញ ពិធីការិនី សួរថា «តើសយរបស់ ប្អូន មានមុសមាត់បែបណា?» ភិទិ ថា៖ «រកសយអត់ឃើញទេ! សយ ខ្ញុំបែបណា​ក៏បាន​ឲ្យតែជាមនុស្សស្រី»។

ពេលវេលារីករាយ នៅ​មាន​ពេញទំហឹង​ក្នុងកម្មវិធី ដោយសារ តែមាន​ TOP4 ទាំង ៤ ដែលសុទ្ធតែជាតារា​ផ្លូវការទើបរះថ្មី និងកំពុងពេញទទួល​បាន​ក្ដីស្រឡាញ់ពីមហាអ្នកគាំទ្រ​ប្រចាំប្រទេសកម្ពុជា៕

អត្ថបទ៖ ធារី