Premier League ប្រកាស​បេក្ខភាព​​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​សីហា​

  • 2022-09-08 13:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​ថ្ងៃនេះនូវ​បេក្ខភាព​ ដែល​អាច​ឈ្នះ​ ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​សីហា។

នៅ​ក្នុង​ខែ​សីហា​​កន្លង​ទៅ​នេះ​ មាន​បេក្ខជន​៥នាក់​ ដែល​ជាប់​ក្នុង​បេក្ខភាព​អាច​ឈ្នះ​ពាន​ខាង​លើ​។ បេក្ខជន​ទាំង​នោះ​សុទ្ធ​តែ​ ជា​អ្នកចាត់ការ​ដែល​ដឹកនាំ​ក្លឹប​បាន​ល្អ​ ជួយ​ឲ្យ​ក្លឹប​ឲ្យ​កាន់​ប្រសើរ​ក្នុង​ខែ​កន្លង​ទៅ​នេះ​ ដោយ​លទ្ធផល​អ្នក​ដែល​អាច​ឈ្នះ​ពាន​នេះ​នឹង​ចេញ​នៅ​សប្ដាហ៍​ក្រោយ​។

ខាង​ក្រោម​នេះ​ជា​អ្នកចាត់ការ​ទាំង​៤រូប​ ដែល​អាច​ទទួល​បាន​ពាន​មួយ​នេះ​៖

  • អ្នកចាត់ការ​ក្លឹប​ Arsenal លោក​ Mikel Arteta

  • អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur លោក​ Antonio Conte

  • អ្នកចាត់ការ​ក្លឹប​ Manchester City លោក​ Pep Guardiola

  • អ្នកចាត់ការ​ក្លឹប​ Brighton & Hove Albion លោក​ Graham Potter

  • អ្នកចាត់ការ​ក្លឹប​ Fulhamលោក​ Marco Silva៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី