BYD បើករោងចក្រផលិតឡានអគ្គិសនីនៅថៃ ហើយត្រៀមចែកចាយមកស្រុកខ្មែរ

  • 2022-09-09 03:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនចិន BYD នឹងបើករោងចក្រផលិតរថយន្តអគ្គិសនីជាលើកដំបូងក្នុងប្រទេសថៃ ដើម្បីទន្ទា្រនយកទីផ្សារអាស៊ាន និងអឺរ៉ុប។ បន្ទាប់ពីក្រុមហ៊ុនចិននេះ បានចុះកុងត្រាជាមួយក្រុមហ៊ុនអចលនទ្រព្យ WHA នៃប្រទេសថៃ និងបន្ទាប់ពីការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនតំណាងចែកចាយក្នុងស្រុក Rever Automotive។

រោងចក្រផលិតរថយន្តអគ្គិសនីនេះ នឹងត្រូវសង់លើផ្ទៃដី ៩៦ហិចតា ក្នុងសួនឧស្សាហកម្មរបស់ក្រុមហ៊ុន WHA នៅខេត្ត Rayong ដោយគ្រោងនឹងប្រតិបត្តិការចាប់ពីឆ្នាំ២០២៤ ជាមួយសមត្ថភាពផលិត ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

គួរកត់សម្គាល់ថា BYD ធ្លាប់បានប្រកាសថា នឹងចាប់ផ្តើមនាំរថយន្តអគ្គិសនីរបស់ខ្លួនចូលក្នុងទីផ្សារបរទេសដូចជា ដាណឺម៉ាក, អាល្លឺម៉ង់, អ៊ីស្រាអែល, ជប៉ុន និងកម្ពុជា។

លោក Jareeporn Jarukornsalkul ដែលជា CEO របស់ WHA បង្ហាញការជឿជាក់ថា វត្តមានរោងចក្ររបស់ BYD នេះ នឹងជំរុញដល់ការវិនិយោគរថយន្តអគ្គិសនីនាពេលអនាគត។ ក្នុងនោះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនី នឹងចូលប្រទេសថៃជាបន្តបន្ទាប់។

គួររំលឹកថា កាលពីខែមុន ក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ បានអនុម័តគម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ១៨ពាន់លានបាតរបស់ក្រុមហ៊ុន BYD ដើម្បីផលិតរថយន្តអគ្គិសនី និង Plug-in Hybrid នៅក្នុងប្រទេសអាស៊ានមួយនេះ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម