ធ្លាយរឿង ប៊ុត សីហា ធ្លាប់បោកគ្រាប់បែកជាមួយ Galaxy ឥឡូវអ្នកឧកញ្ញាចង់ផ្ដល់ឱកាសឱ្យម្ដងទៀត

  • 2022-09-12 07:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់ថ្មីៗនេះអតីតម្ចាស់ពានរដូវកាលទី១ក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ប្រទេស The Voice Cambodia របស់ទូរទស្សន៍ហង្ស មាស គឺលោក ប៊ុត សីហា បានលេចមុខមកជាថ្មីម្ដងទៀត ក្រោយបាត់រាប់ឆ្នាំពីរង្វង់សិល្បៈបន្ទាប់ពីឈ្នះពាន។

មហាជនប្រាកដជាបានជ្រាបមកហើយអំពីរឿងរ៉ាវទាក់ទងជាមួយនិងអតីតម្ចាស់ពានរូវនេះ ដែលលោក បានបាត់មុខពីសិល្បក៏ព្រោះតែភាពមិនទទួលខុសត្រូវរបស់សាមីខ្លួនរបស់លោក ប៊ុត សីហា ហើយ លោកផ្ទាល់ក៏ទទួលស្គាល់ការពិតថារឿងហេតុទាំងប៉ុន្មានសុទ្ធតែជាការពិត សុទ្ធតែជាកំហុសរបស់ លោកឆ្លក់វង្វេងមួយពេល ទើបធ្វើឱ្យបណ្ដាលម្ចាស់ក្រុមហ៊ុន និងម្ចាស់កម្មវិធីជាច្រើនខកចិត្តដោយ ដោយសារលោក ដោយ សីហា មិនគោរពតាមកិច្ចសន្យាការងារ និងមិនគោរពតាមពេលវេលា។

ទន្ទឹមនឹងលេចមុខជាថ្មីម្ដងទៀតរបស់ សីហា ស្រាប់តែអ្នកឧកញ្ញា ឡេង ណាវ៉ាតត្រា បានបង្ហោះសារ យ៉ាងវែងអន្លាយនៅមុននេះបន្តិចថាចាប់តាំងពីការបើកផលិតកម្មច Galaxy Navatra ជាលើកដំបូល អតីតអ្នកគ្រប់គ្រងលោក យឹម តាស្រង់ ក៏ធ្លាប់បានទាក់ទងមនុស្សពីរនាក់និយាយអំពីការងារជាមួយ ផលិតកម្មគឺកញ្ញា តន់ ច័ន្ទសីម៉ា និងលោក ប៊ុត សីហា ប៉ុន្តែកាលណោះ សីហា មិនបានមក ពោល គឺមិនគោរពពេលវេលាដែលបានព្រមព្រៀង ដូចច្នេះហើយទើបកាលណោះក្រុមហ៊ុនក៏សម្រេចមិនចចារជាមួយលោក។

យ៉ាងណាមិញក្រោយពេលឃើញ សីហា ត្រឡប់មកវិញ និងបានសុំទោសមហាជន ទទួលស្គាល់ នូវរាល់កំហុសរបស់ខ្លួន Galaxy Navatra ក៏មិនថាអ្វីទៀតនោះដែរ លើសពីនេះអ្នកឧកញ្ញា ថែមទាំង ផ្ដល់តម្រុយមកថាប្រិសបើមហាជនគាំទ្រ និងផ្ដល់ឱកាសឱ្យ សីហា ម្ដងទៀត ហើយសួរលើសាមីខ្លួន Galaxy និងផ្ដល់ឱកាសឱ្យម្ដងទៀត៕

អត្ថបទ៖ Kesor