ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ផ្ទះ​វីឡា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ ផ្ដួល​ជើង​ខ្លាំង​ រិន ដេវីត​ សន្លប់​ទឹក២​

  • 2022-09-19 01:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A​ សប្ដាហ៍​ទី១​ ម្សិលមិញ​នេះ​បាន​បញ្ចប់​ទៅ​ខណៈ​ដែរ​ ឈិត​ សេរីវណ្ណថង​ និង​ វ៉ាន់​ វឿន​ ទទួល​បាន​៣ពិន្ទុ​ដូចគ្នា​ក្រោយ​ឈ្នះ​ដៃគូ​នៅ​ TV5។​

វ៉ាន់ វឿន​ និង សៀវ ង៉ុយ
ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ផ្ទះ​វីឡា​បុរី​ភូមិឋាន​សំណាង​ និង​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​ ម្សិលមិញ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​សប្ដាហ៍​ទី១​ នៃ​ពូល​ A។​ គូ​ទី១​ នោះ​គឺ​កីឡាករ​ វ៉ាន់​ វឿន​ យក​ឈ្នះ​ពិន្ទុ​លើ​ សៀវ​ ង៉ុយ។​

ចំណែក​ខ្សែក្រវាត់​ទី២​ ដែល​ជា​គូ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ រិន​ ដេវីត​ នោះ​គឺ​ស្ទើរ​មិន​ជើង​ក៏​ដូច​ជា​មាន​ការ​ភ្ញាក់ផ្អើល​ផង​ដែរ​ព្រោះដំណើរ​ការ​ប្រកួត​មិន​ចប់​ទឹក​បានត្រឹមត្រូវ​នោះ​ឡើយ។​

រិន ដេវីត ពេលសន្លប់

នៅ​ទឹក​ទី១​ វណ្ណថង​ វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​លើ​ រិន​ ដេវីត​ រហូត​ដល់​ទៅ​២ដង​ ស្រប​ពេល​ដល់​ទឹក​ទាន់​ផង​ដែរ។​ ការ​ប្រកួត​ឈាន​ដល់​ទឹក២​ រិន ដេវិត​ ភ្លាត់​ចូល​កណ្ដាប់​ដៃ​ ១-២​ ពេល​ផ្ទៃ​មុខ​ធ្វើ​ឲ្យ​ខ្លួន​សន្លប់​មិន​អាច​បន្ត​ការ​ប្រកួត​បញ្ចប់ត្រឹម​នេះ​តែ​ម្ដង។​

បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ពិន្ទុ​នៅ​ពូល​ A​ នេះ​គឺ​ ឈិត​ សេរីវណ្ណថង​ និង​ វ៉ាន់​ វឿន​ មាន​៣ពិន្ទុ​ដូច​គ្នា​ ចំណែក​ សៀវ​ ង៉ុយ​ រិន​ ដេវីត​ មាន​១ពិន្ទុ៕​

ឈិត សេរីវណ្ណថង ពេល​ឈ្នះ ដេវីត

វីដេអូប្រកួត​ វណ្ណថង ប៉ះ រិន ដេវីត

អត្ថបទ៖ នួន ស៊ីណា​