ខ្សែក្រវាត់​សម្ដេច​ពិជ័យ​ ជា​ការ​រួម​ចំណែក​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​

  • 2022-09-20 03:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ឃឹម​ ប៊ុនសុង​ ថា​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​របស់​សម្ដេច​ពិជ័យ​ នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥​ នេះ​ជា​កម្មវិធី​មួយ​ដែល​ជួយ​ជំរុញ​ពង្រឹង​សមត្ថភាព​កីឡាករ​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​ និង​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

ឯកឧត្ដម​ ឃឹម​ ប៊ុនសុង​

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​សប្ដាហ៍​ទី១​ វគ្គ​សន្សំ​ពិន្ទុ​ពូល A​ ឯកឧត្តម​ ឃឹម​ ប៊ុនសុង​ ប្រធានក្រុម​ប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​ថា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​គឺ​បង្ហាញ​ពី​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ រួម​ទាំង​ជា​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ។​

វ៉ាន់ វឿន និង សៀវ ង៉ុយ​

ការ​ប្រកួត​នេះ​មាន​សុទ្ធតែ​កីឡាករ​ឆ្នើមៗ​ដូច្នេះ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​នឹង​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​សមត្ថភាព​រីកចម្រើន​ឈាន​ដល់​កម្រិត​ខ្ពស់​ និង​រឹតតែ​មាន​បទ​ពិសោធ​ បច្ចេកទេស​បន្ថែម​ជា​ការ​ត្រៀម​ខ្លួន​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

វណ្ណថង (ខៀវ)

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី១​ បាន​បញ្ជាប់​ទៅ​ហើយ​នៅ​ពូល​ A ​ វ៉ាន់​ វឿន​ ឈ្នះ​ពិន្ទុ​ សៀវ​ ង៉ុយ​ ទទួល​បាន​៣ពិន្ទុ​ ឈិត​ សេរីវណ្ណថង​ ឈ្នះ​សន្លប់​លើ​ រិន​ ដេវីត​ ទឹក២​ ទទួល​បាន​៣ពិន្ទុ។​ ការ​ប្រកួត​ជម្រុះ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​ នេះ​ធ្វើ​ឡើង​រៀងរាល់​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥​ ព្រែកកំពិស៕​

ឈិត សេរីវណ្ណថង

អត្ថបទ៖ នួន ស៊ីណា​