ល្អណាស់! FIFA World Cup 2022 នៅប្រទេសកាតាបើកឱ្យលក់ស្រាបៀរវិញហើយ ស្របពេល Budweiser ជាដៃគូផ្លូវការនៃព្រឹត្តិការណ៍នេះ!
- 2022-09-20 04:35:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! FIFA World Cup 2022 នៅប្រទេសកាតាបើកឱ្យលក់ស្រាបៀរវិញហើយ ស្របពេល Budweiser ជាដៃគូផ្លូវការនៃព្រឹត្តិការណ៍នេះ!
ចន្លោះមិនឃើញ
ការប្រកួត FIFA World Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២ខាងមុខនេះ ដោយធ្វើឡើងនៅប្រទេសកាតា អមដោយក្រុមចូលរួមសរុប៣២ក្រុមនៅទូទាំងពិភពលោក។
នេះជាការប្រកួតបាល់ទាត់ដែលប្រជាជនទូទាំងពិភពលោកទន្ទឹងរង់ចាំ ព្រោះការប្រកួតនេះ៤ឆ្នាំទើបមានម្ដង ហើយក្រុមដែលចូលរួមទាំង៣២នោះ សុទ្ធតែធ្វើការជម្រុះតាមបណ្ដាទ្វីបនីមួយៗ ទើបមានសិទ្ធិចូលរួមប្រកួតបាន។ ធ្វើនៅប្រទេសកាតា ដែលមានច្បាប់តឹងរឹងនោះ ដំបូងឡើយមិនមានបើកឱ្យលក់ស្រាបៀរអ្វីនោះទេ ហើយការជប់លៀងដល់យប់ជ្រៅក៏មិនអាចធ្វើបានដែរ។ តែបន្ទាប់ពីមានការចរចាគ្នាជាច្រើនលើកមក នៅពេលនេះប្រទេសកាតាបានបើកឱ្យលក់ស្រាបៀរវិញហើយ ពោលគឺ៣ម៉ោងមុនការប្រកួតបាល់ទាត់ចាប់ផ្ដើមគ្រប់ប្រកួត អាចមានលក់ស្រាបៀរឱ្យអ្នកគាំទ្រពិសាហើយ។
អមជាមួយស្រាបៀរ Budweiser, King Of Beers ជាដៃគូរឧបត្ថម្ភផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ខាងមុខនេះផង នោះវានឹងកាន់តែធ្វើឱ្យអ្នកគាំទ្រសប្បាយមែនទែន ព្រោះនេះជាការប្រកួតធំដំបូងបំផុតក្រោយពីធូរស្បើយពីជំងឺកូវីដ១៩មក។ Budweiser King Of Beers នឹងនាំអ្នកគាំទ្រនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយកំពូលកីឡាករល្បីៗដែលជាទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ Budweiser, King Of Beers ដូចជា Lionel Messi មកពីប្រទេសអាហ្សង់ទីន, Neymar មកពីប្រទេសប្រេស៊ីល និង Sterling Raheem ពីប្រទេសអង់គ្លេសជាដើមផង។
គួរបញ្ជាក់ផងដែរថា Budweiser បានក្លាយជាដៃគូសហការសម្រាប់ការប្រកួត World Cup តាំងពីឆ្នាំ១៩៨៦មក ហើយក្រុមហ៊ុនមេ ABInBev បានបន្តកិច្ចព្រមព្រៀងរបស់ខ្លួនរហូតដល់ឆ្នាំ២០២២នេះជាមួយ FIFA នៅឆ្នាំ២០១១ ក្រោយពីប្រទេសកាតាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ៕