ក្រុមហ៊ុន FWD ប្រកាសសម្ពោធនូវយុទ្ធនាការផ្សព្វផ្សាយ «press play»

  • 2022-09-20 05:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន FWD បានប្រកាសសម្ពោធជាផ្លូវការនូវយុទ្ធនាការផ្សព្វផ្សាយថ្មីមានឈ្មោះថា «press play» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយលើកទឹកចិត្ត និងជំរុញឱ្យប្រជាជននៅតំបន់អាស៊ីរស់នៅដោយភាពរីករាយ។

យុទ្ធនាការ «press play» ត្រូវបានបង្កើតឡើងដោយផ្អែកលើដំណើររឿងរបស់បុគ្គល ៦រូប និងបានឆ្លុះបញ្ចាំងពីរឿងរ៉ាវ និងជីវិតពិតដែលកើតមានឡើងនៅក្នុងបទពិសោធន៍ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអាស៊ី។ បុគ្គលទាំង ៦នាក់សុទ្ធតែបានត្រឡប់ទៅគិតពីជីវិត និងស្វែងយល់ពីគោលដៅ និងក្តីស្រមៃរបស់ពួកគាត់ ដើម្បីចាប់ផ្តើមផ្សាភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ធ្វើអ្វីដែលពួកគាត់ពេញចិត្ត សាកល្បងរឿងថ្មីៗ និងផ្លាស់ប្ដូរទម្លាប់នៃការរស់នៅជាដើម។

យុទ្ធនាការនេះបានចាប់យកសញ្ញា “play” ដែលជាសញ្ញាមានប្រជាប្រិយភាពខ្លាំងបំផុតមួយ ដែលនេះដើរស្របគ្នាល្អបំផុតទៅនឹងទស្សនៈរបស់ក្រុមហ៊ុន FWD ក្នុងការជំរុញឱ្យមានការរស់នៅប្រកបដោយភាពរីករាយ និងទំនុកចិត្តតាមរយៈសេវាធានារ៉ាប់រង។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានប្រសាសន៍ថា៖ «តាមរយៈយុទ្ធនាការ «press play» យើងចង់លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចាប់ផ្ដើមសកម្មភាពពីពេលឥឡូវនេះដើម្បីសម្រេចគោលដៅ និងក្ដីសុបិនដែលខ្លួនមាន។ អត្ថន័យនៃយុទ្ធនាការនេះគឺចង់ផ្ដល់នូវការរស់នៅប្រកបដោយភាពរីករាយទាំងក្នុងជីវិតបុគ្គល និងជីវិតការងារផងដែរ។ ខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលយើងអាចនាំយកយុទ្ធនាការនេះមកកាន់ប្រទេសកម្ពុជា។»

ក្រុមហ៊ុន FWD បានសហការជាមួយក្រុមហ៊ុន TBWA នៅសិង្ហបុរី, Sixtoes TV និង AIRBAG ក្នុងការថតនិងផលិតវីដេអូនៅទីតាំងចំនួន ៥ផ្សេងគ្នា ដើម្បីបង្កើតយុទ្ធនាការថ្មីនេះឡើង។

យុទ្ធនាការនេះត្រូវបានចាក់បញ្ចាំងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទាំងនៅលើទូរទស្សន៍ និងតាមបណ្តាញសង្គមនៅតាមទីផ្សារទាំងអស់របស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ីរួមទាំងក្នុងប្រទេសកម្ពុជាផងដែរ។

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh