កំណត់ត្រាអស្ចារ្យមួយក្នុង Pleng ពុំធ្លាប់មានពីមុនមករបស់ លោក G-Devith លើតារាង Cambodia Top50 by Pleng

  • 2022-09-22 02:30:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងលោក G-Devith ពុំដែលធ្វើអោយអ្នកគាំទ្ររបស់លោកខកបំណងឡើយជាមួយបទចម្រៀងនីមួយៗដែលចេញមក។ ដូចដែលបានឃើញស្រាប់ហើយ បទ “HOW ABOUT NOW?” បានទទួលការគាំទ្រយ៉ាងសន្ធឺកសន្ធាប់តាំងពីពេលចេញដំបូង រហូតមកដល់ពេលនេះ ដោយនេះជាសប្តាហ៍ទី ៩ ទៅហើយដែលបទមួយនេះទទួលបានតំណែងលេខ ១ នៅក្នុងបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” សប្តាហ៍ថ្មី ទី ៣៩ (១១ ខែកញ្ញា - ១៧ ខែកញ្ញា)

រីឯតំណែង Top3 វិញ យើងឃើញមានបទ “កំដរខ្លួនឯង” របស់កញ្ញា តន់ ចន្ទសីម៉ា ឡើងមកឈរនៅតំណែងលេខ និង បទ “កញ្ញា LV” ដោយ HENG ឡើងពី Top10 មកដល់តំណែងលេខ ។ ជាមួយគ្នានេះដែរ យើងសង្កេតឃើញមានបទភ្ជុំបិណ្ឌ “បងស្រណោះខែភ្ជុំ” ដែលចម្រៀងដោយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចូលតារាង Top10 ដោយបទនេះផងដែលទើបតែចេញប៉ុណ្ណោះ ប៉ុន្តែបានឡើងមកដល់ចំណាត់ថ្នាក់លេខ បាត់ទៅហើយ។

នេះជាតារាង បទកំពូលទាំង ១០ ពីបញ្ជីចម្រៀង “បទល្បីៗនៅកម្ពុជាទាំង ៥០ នៅក្នុង Pleng” ប្រចាំសប្តាហ៍ថ្មី ទី ៣៩ (ថ្ងៃទី១១ ខែកញ្ញា - ថ្ងៃទី១៧ ខែកញ្ញា)៖

បើមើលតាមលទ្ធផលដែលទទួលបានពី Pleng App ឃើញថា មានបទថ្មី បទដែលទើបតែបានចូលក្នុង តារាងចំណាត់ថ្នាក់ Top50 ក្នុងសប្តាហ៍នេះ ពីតារាចម្រៀងផ្សេងៗគ្នាដូចជា លោក ឆន សុវណ្ណារាជ, បូលីពៅ, The Homie, ម៉ាម៉ា, D-Man, ព្រមទាំងលោក ព្រាប សុវត្ថិ ផងដែរ។

គួរកត់សម្គាល់ផងដែរថា លោក​ G-Devith កំពុងតែឡើងកូដខ្លាំង ដូចថ្មីៗនេះ លោកទើបនឹងចេញ វីដេអូចម្រៀងបទ “Once Upon A Time” ដែលមានសន្ទុះគាំទ្រខ្លាំងពីហ្វេនសម្រាប់គុណភាព។

បទមួយនេះកំពុងឡើង Trending ខ្លាំងនៅក្នុង YouTube ក៏ដូចជាបណ្តាញសង្គមផ្សេងៗ ដែលបានបង្កើតជាចម្ងល់មួយថា តើបទនេះអាចដណ្តើមតំណែងលេខ ក្នុងតារាង តារាងចំណាត់ថ្នាក់ Top50 នៅក្នុងសប្តាហ៍ថ្មីដែរឬទេ?

បើលោកអ្នកចង់អោយសិល្បករណាមួយដែលអ្នកស្រលាញ់ចូលចិត្ត បានជាប់ក្នុងតារាង Cambodia TOP 50 by Pleng ដែរ គ្រាន់តែចូលស្តាប់បទពួកគាត់អោយច្រើនក្នុង Pleng App

ស្តាប់បទកំពូលទាំង ៥០ ក្នុងសប្ដាហ៍ តាមតំភ្ជាប់នេះ៖ https://bit.ly/CambodiaTop50

អត្ថបទពេញនិយម