ទោះបុកប៉ះតិចនិងបុកខ្លាំង មុខងារតាមដានគ្រោះថ្នាក់ Crash Detection លើ iPhone 14 ដំណើរការភ្លាមៗតែម្ដង

  • 2022-09-22 08:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីពិសោធន៍មុខងារថ្មី Crash Detection ដែលជាមុខងារពិសេសដែលទើបមានលើ iPhone 14 គ្រប់ម៉ូឌែល អាចតាមដានគ្រោះថ្នាក់ចរាចរណ៍ និងអាចហៅភ្នាក់ងារសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ ឆានែល TechRax បានសាកល្បងដោយយកឡានបុកប៉ះផ្ទាល់តែម្ដង ចង់ដឹងថាមុខងារខាងលើដំណើរការមែនឬអត់?

ពួកគេមានការសាកល្បងពីរ ទី១គឺបញ្ជារឡានគ្មានមនុស្សបើកទៅបុកប៉ះជាមួយល្បឿនយឺត និងទី២ បញ្ជារឡានបុកប៉ះក្នុងល្បឿនលឿន។

ជាលទ្ធផល មុខងារ Crash Detection ដំណើរការទាំងពីរការសាកល្បង។ បន្ទាប់ពីបុកប៉ះភ្លាម iPhone ចាប់ផ្ដើមដំណើរការរាប់លេខថយក្រោយ ដើម្បីហៅទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ។

គួរបញ្ជាក់ថា មុខងារដានដានគ្រោះថ្នាក់ចរាចរណ៍ខាងលើដំណើរការទៅបានគឺអាស្រ័យទៅការចាប់យកល្បឿន បូករួមទាំងការចាប់ទីតាំង GPS ការចាប់យកសំឡេង និងការចាប់យកទិន្នន័យផ្សេងៗ ដើម្បីដឹងថាឡានមានគ្រោះថ្នាក់។

គួរបន្ថែមថា មុខងារ Crash Detection ក៏មានបំពាក់លើ នាឡិកាជំនាន់ថ្មី Apple Watch SE (ជំនាន់ទី 2), Apple Watch Series 8 និង Apple Watch Ultra ដែលដំណើរការស្រាប់ៗតែម្ដង៕

អត្ថបទ៖ កុសល