សណ្ឋាគារត្រែបបើកដំណើរការនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា

  • 2022-09-23 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរ ដែលផ្ដោតលើការរចនាខ្ពស់ បានចាប់បើកសម្ពោធនៅទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា!

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា – អែននីសម័រ (Ennismore) គឺជាបណ្តុំនៃម៉ាកយីហោសណ្ឋាគារដែលមានភាពច្នៃប្រឌិត និងមានគោលដៅក្នុងបេះដូងរបស់ពួកគាត់់។ លើសពីនេះ សណ្ឋាគារត្រែបក៏បាននាំមកនូវបទពិសោធសណ្ឋាគារថ្មីដ៏ទាក់ទាញដល់ប្រទេសកម្ពុជាជាមួយនឹងការបើកសណ្ឋាគារ TRIBE ដំបូងគេក្នុងប្រទេស។ សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរ គឺជាកន្លែងមានភាពច្នៃប្រឌិតខ្ពស់ និងប្រកបដោយភាពរស់រវើក ដែលស័ក្កសមបំផុតសម្រាប់អ្នកដំណើរសម័យថ្មី រួមទាំងអ្នកដំណើរក្នុងស្រុកក្នុងការសម្រាកកំសាន្ដជាមួយនឹងសហគមន៍មួយដែលមានផ្នត់គំនិតដូចគ្នា។

ក្រៅពីនេះសណ្ឋាគារត្រែបព័ទ្ធជុំវិញដោយអគារបេតិកភណ្ឌ ផ្លូវដើរមាត់ទន្លេមេគង្គ និងប្រាសាទប្រវត្តសាស្ត្រនៃវត្តភ្នំ។ ក្រៅពីនេះសណ្ឋាគារក៏ជ្រើសរើសទីតាំងសំខាន់នៅតំបន់ប៉ុស្ដិ៍ប្រៃសណីយ៍។ ក្រៅពីស្ថាបត្យកម្មសម័យអាណានិគម ទិដ្ឋភាពក្នុងស្រុក និងបូជនីយដ្ឋានវប្បធម៌ខ្មែរ តំបន់នេះក៏នឹងមានសឹងតែគ្រប់យ៉ាងច្រើនទៀតដែលនឹងមកដល់នាពេលខាងមុខនេះ។

សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរផ្ដោតលើការផ្ដល់ជូនអ្នកដំណើរសម័យថ្មីដែលមកកំសាន្ដនៅប្រទេសកម្ពុជានូវជម្រើសសណ្ឋាគារដែលមានតម្លៃសមរម្យប្រកបដោយភាពច្នៃប្រឌិត។ លើសពីនេះ នឹងមានផ្ដល់ជូននូវបទពិសោធថ្មី និងចំណុចសំខាន់ដែលអ្នកដំណើរត្រូវការ ហើយផ្ដល់ជូនគ្រប់យ៉ាងដែលចាំបាច់សម្រាប់ពួកគាត់។ ក្នុងនាមជាសណ្ឋាគារដែលរចនាឡើងដោយប្រណិតភាព បរិយាកាសរស់នៅប្រកបដោយថាមពល លម្អដោយវត្ថុរចនាដូចជា រូបតំណាង ពណ៌ចម្រុះ និងចំណុចលម្អិតគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានជ្រើសរើសដោយផ្តោតលើភាពងាយស្រួល និងរចនាបទក្នុងចិត្ត។ TRIBE គឺជាប្រភេទសណ្ឋាគារថ្មីមួយ ដែលមិនត្រឹមតែផ្តល់ជូននូវកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាគោលដៅសង្គម និងធ្វើជាសហគមន៍ផងដែរ។

ច្រកចូលជាន់ផ្ទាល់ដី

ឡប់ប៊ី

“អ្នកដំណើរសព្វថ្ងៃលែងចង់បានសណ្ឋាគារបែបហួសសម័យទៀតហើយ ពួកគាត់បែរទៅរកភាពសាមញ្ញ តម្លៃសមរម្យ និងប្រាស្រ័យទាក់ទងគ្នាប្រកបដោយបរិយាកាសប្រកបដោយភាពច្នៃប្រឌិត។ សណ្ឋាគារត្រែបកំណត់ឡើងវិញនូវភាពប្រណីត ដើម្បីរៀបចំបទពិសោធសណ្ឋាគារទំនើប ក្នុងតម្លៃសមរម្យ។ ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវគោលគំនិតតែមួយដល់ប្រទេសកម្ពុជាជាមួយនឹងការបើកសម្ពោធសណ្ឋាគារត្រែបភ្នំពេញ។ ជាមួយនឹងបុគ្គលិកលក្ខណៈបែបបូទិចទាន់សម័យ និងវប្បធម៌ទំនាក់ទំនងសង្គម សណ្ឋាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលដែលគួរឱ្យទាក់ទាញ និងបំផុសគំនិតទាំងអ្នកធ្វើដំណើរ និងអ្នកក្នុងស្រុក” លោក François Leclerc អនុប្រធាន COO នៃក្រុមហ៊ុន TRIBE បាននិយាយ៖ សណ្ឋាគារត្រែបភ្នំពេញប៉ុស្ដិ៍អូហ្វីស៊្វែរគឺជាការផ្តុំបញ្ចូលគ្នាដោយសណ្ឋាគារ និង មជ្ឈមណ្ឌលទំនាក់ទំនងសង្គម។ តំបន់ទំនាក់ទំនងរួមត្រូវគ្នាបានរចនាឡើងជាចំណុចពិសេសរបស់សណ្ឋាគារ។ កន្លែងរង់ចាំទូលំទូលាយជាមួយនឹងគ្រឿងសង្ហារឹមដ៏ទាក់ទាញដែលផ្ដល់អំណោយផលទៅលើការធ្វើការ ការកំសាន្ត និងការទំនាក់ទំនង។ កន្លែងធ្វើការរួមគ្នាដ៏រស់រវើកពិតជាស័ក្កសមបំផុតសម្រាប់អ្នកដំណើរក្នុង និងក្រៅស្រុក ក៏ដូចជាសហគ្រិនដែលចូលចិត្តបំពេញការងារតាមប្រព័ន្ធឌីជីថលផងដែរ។ អ្នកដំណើរអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាដោយគ្រាន់តែញ៉ាំកាហ្វេដ៏ឈុយឆ្ងាញ់ដែលបានចម្រាញ់ក្នុងស្រុក ឬក៏អាចរីករាយជាមួយនឹងនំប៉័ងសាច់ ABC (Awesomest Baguette in Cambodia) រួមជាមួយអាហារសុខភាពជាច្រើនទៀតដែលមាននៅត្រែបអេចស្ព្រេស ២៤ ម៉ោងតែម្ដង។

បន្ទប់របស់សណ្ឋាគារត្រែបយើងមាន 6 ប្រភេទដែលផ្ដោតសំខាន់ទៅលើមុខងារពិសេស រួមជាមួយរចនាបទ និងផាសុកភាព។ បន្ទប់ដែលគួរឱ្យទាក់ទាញចំនួន 260 មានបង្អួចផ្ជាប់ពីកម្រាលឥដ្ឋដល់ពិដានដែលអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់ចូលក្នុងបន្ទប់។ មួយវិញទៀត បន្ទប់របស់ពួកយើងបានបំពាក់ដោយបរិក្ខារមានគុណភាពខ្ពស់ដូចជា គ្រែពិសេសប្រចាំត្រែបផ្ទាល់ដែលមានផាសុកភាព ពូក និងកម្រាល អំពូលភ្លើង រ៉ូបងូតទឹក ប្រដាប់អ៊ុតខោអាវប្រើចំហាយទឹក និងម៉ាស៊ីនឆុងកាហ្វេ(Nespresso)។ ក្រៅពីនេះដែរ បន្ទប់គេងរបស់ត្រែបផ្តល់មកជាមួយនឹងផលិតផលថែរក្សាសក់ម៉ាក់ KEVEN.MURPHY ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពសក់។ សណ្ឋាគារត្រែបជ្រើសរើស KEVIN.MURPHY ព្រោះវាត្រូវបានផលិតចេញពីកាកសំណល់ប្លាស្ទិកដែលការពារផ្លូវទឹកទូទាំងពិភពលោក។

បន្ទប់ស្នាក់នៅរបស់ភ្ញៀវ

ភោជនីយដ្ឋាន Hemisphere

ជាន់នៅខាងលើគេបង្អស់នៃ TRIBE Phnom Penh Office Square គឺជាកន្លែងដើរលេងមួយសម្រាប់អ្នកទីក្រុងដែលពោរពេញទៅមុខម្ហូបប្លែកៗ ជាច្រើនមុខ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ។ ភាពស្វាហាប់ និងរស់រវើកនៃបុគ្គលិក Hemisphere នឹងទទួលស្វាគមន៍ការបរិភោគ អាហារពេលល្ងាចរបស់លោកអ្នក ដោយភាពក្លាហាន ជាមួយបរិយាកាសដ៏រស់រវើក និងការរចនាភ្លើងយ៉ាងស្រស់ស្អាត។ មុខម្ហូបដែលបានរៀបចំជូន នឹងមកបំពេញជីវ្ហាវិញ្ញាណរបស់លោកអ្នក តាំងពីពេលថ្ងៃ រហូតដល់ពេលយប់។ ជាមួយការរចនាគួរឲ្យកត់សម្គាល់នៃបារ Mad Max Memories 21, រឺក៏ហៅកាត់ថា MMM 21 នឹងក្លាយទៅជាទីតាំងយ៉ាងសាកសមបំផុតមួយក្នុងទីក្រុង ដើម្បីក្រេបរសជាតិភេសជ្ជៈប្រចាំហាង ដែលធ្វើឡើងជាមួយ Mezcal។

Workout Atelier ដែលជាកន្លែងដ៏សាកសមបំផុតសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ជាមួយនឹងអាងហែលទឹកទឹកប្រៃ នៅខាងក្រៅ ដែលអាចមើលឃើញដងទន្លេមេគង្គ ក៏ជាកន្លែងគេចចេញពីភាពក្តៅស្អុះស្អាប់ ជាមួយនឹងស្រាក្រឡុកត្រជាក់ៗនៅក្នុងដៃ។ បន្ទប់ស្ទូឌីយោគឺជាកន្លែងពហុមុខងារ សម្រាប់រៀបចំកិច្ចប្រជុំឯកជន និងព្រឹត្តិការណ៍នានា។

លោក Sokun Chanpreda ម្ចាស់សណ្ឋាគារ TRIBE Phnom Penh Post Office Square បានលើកឡើងថា “ទីក្រុងភ្នំពេញគឺត្រូវបានស្គាល់ថាជា ទីក្រុង ប៉ារីស នៅភូមភាគបូព៌ា”។ “ទីក្រុងដែលគ្មានពេលសម្រាក ជាមួយទីតាំងដែលពិសេសបំផុត និង រចនាបទដ៏រស់រវើក នៃ TRIBE Phnom Penh Post Office Square ត្រូវបានរចនាឡើងជាកន្លែងសម្រាប់ការជួបជុំ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិអាចប្រមើមើលសណ្ឋាគារនេះជាកន្លែង ដែលអាចនាំមកនូវអ្វី ដែលពួកគេប្រាថ្នាចង់បានមិនថាជាកន្លែងស្នាក់នៅ កន្លែងធ្វើការរួមគ្នា កន្លែងលំហែអារម្មណ៍ គោលដៅជួបជុំ ឬសាលវិចិត្រសិល្បៈ។ ទាំងនេះហើយដែលបានធ្វើឲ្យសណ្ឋាគារនេះមានលក្ខណៈពិសេសជាងគេនៅក្នុងទីផ្សារ។ TRIBE Phnom Penh Post Office Square គឺជាសណ្ឋាគារបែបស៊ីវិល័យមួយដែលមានតម្លៃសមរម្យ និងមានលក្ខណៈពិសេស។ តាំងពីគំនិតក្នុងការរចនា និងការជ្រើសរើសចម្រៀង រហូតដល់ការជ្រើសរើសម៉ាស៊ីនកិនកាហ្វេ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ សរុបមក TRIBE គឺផ្តោតសំខាន់ទៅលើ ការកែប្រែទម្រង់នៃបទពិសោធន៍ដែលធ្លាប់តែផ្តល់ជូនដោយ សណ្ឋាគារធម្មតា”។

“TRIBE Phnom Penh Post Office Square កំពុងតែផ្តល់ជូននូវបទពិសោធន៍ជាច្រើន ដែលមានសារៈសំខាន់សម្រាប់អ្នកធ្វើដំណើរសម័យថ្មី ដែលមានដូចជាបន្ទប់រចនាដោយភាពវៃឆ្លាតប្រកបដោយផាសុកភាព ជាមួយតម្លៃសមរម្យ កន្លែងធ្វើការរួមគ្នា និងមជ្ឈមណ្ឌលសង្គមដែលកំពុងតែបើកដំណើរការ។ ទីនេះនឹងក្លាយជាគោលដៅថ្មីសម្រាប់អ្នកចូលចិត្តបច្ចេកវិទ្យា ក៏ដូចជាអ្នកធ្វើដំណើរក្នុងទីក្រុង ដើម្បីមក ស្នាក់នៅ ធ្វើការ និងលេងកម្សាន្ត” បន្ថែមដោយលោក Nicolas Girard អ្នកចាត់ការទូទៅនៃសណ្ឋាគារ TRIBE Phnom Penh Post Office Square។

TRIBE Phnom Penh Post Office ផ្តល់ជូនដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់អ្នកដំណើរដែលចង់រក្សានូវភាពវិជ្ជមានដល់ពិភពលោក។ គ្មានការប្រើប្រាស់ប្លាស្ទិកសូម្បីតែមួយនៅបរិវេណសម្រាប់ភ្ញៀវនៃសណ្ឋាគារ។ កាកសំណល់ផ្សេងៗ ត្រូវបានវិចខ្ជប់ជាមួយនឹងថង់ដែលអាចបំបែកបាន។ សណ្ឋាគារយកចិត្តទុកដាក់លើការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីផ្តល់នូវបទពិសោធន៍ប្រកបដោយនិរន្តរភាព។ TRIBE Phnom Penh Post Office Square កំពុងមានការផ្តល់ជូនពិសេសជាមួយនឹងតម្លៃបន្ទប់ចាប់ពី $88+++ ក្នុងមួយយប់ឡើងទៅ ព្រមទាំងការបញ្ចុះតម្លៃ 15% ទៅលើអាហារ និងភេសជ្ជៈដែលគ្មានជាតិអាល់កុលផងដែរ។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការកក់ និងស្នាក់នៅចាប់ពីពេលនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022។

TRIBE Phnom Penh Post Office Square មានទីតាំងនៅផ្ទះលេខ 47 ផ្លូវ 1 កែង 94 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ 12202 រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចម្ងាយប្រមាណ 10 គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់