តារាៗត្រាប់តាម ច័ន្ទ ដារ៉ាយុទ្ធ ដែលកំពុងផ្ទុះខ្លាំងលើបណ្ដាញសង្គម

  • 2022-09-23 03:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត ១សប្ដាហ៍ទៅហើយដែលបុរសរូបសង្ហាឈ្មោះ ច័ន្ទ ដារ៉ាយុទ្ធ បានភ្ជាប់វីដេអូរបស់ខ្លួនមួយទៅក្នុងបណ្ដាញសង្គមTik Tok អមដោយចម្រៀងមួយឃ្លាក្នុងបទ "មហាសណ្ដំ"របស់អ្នកស្រី យឹម ស៊ីវន ធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម។

ទន្ទឹមគ្នានេះគេក៏ឃើញតារាល្បីៗបានប្រើបណ្ដាញសង្គម ដើម្បីបញ្ចេញកាយវិការ ឬដើរធ្វើជាគូទទយៗ ភ្ជាប់ជាមួយបទចម្រៀងដ៏ពេញនិយមនោះដែរ។ អ្នកខ្លះគូទមិនធំ ឬទយខ្លាំងក៏បានយកក្រណាត់ញុកថែម ដើម្បីបញ្ចេញកាយវិកាម៉ិកម្ញក់ គូទទយៗស្រដៀងខ្ទើយ ដែលសកម្មភាពទាំងនេះគេចង់ធ្វើសំដៅ ឬត្រាប់តាមបុរសម្នាក់ដែលគេស្គាស់ច្បាស់ថាជាអ្នកលក់អនឡានឈ្មោះ ច័ន្ទ ដារ៉ាយុទ្ធ នោះ។

១/ស្វាមីតារាចម្រៀង សួស វីហ្សា គឺលោក ថមមី។ លោកបានដើរចេញពីផ្ទះ ក្នុងដំណើរទយៗ ដោយដៃម្ខាងកាន់កាបូប និងដៃម្ខាងទៀតកាន់ផលិតផលថែទាំសុខភាព១កំប៉ុង រួចហៅអ្នកជិះម៉ូតូកាត់មុខផ្ទះរបស់លោក ដើម្បីសំពះជម្រាបសួរ និងជូនផលិតផលនោះទៅគេ។ ២/តារាសម្ដែងវ័យក្មេង សាន់តា និងផាន់ រ៉ុង។ អ្នកទាំងពីរបានបង្កើតជាឈុតសម្ដែងខ្លីមួយ ដោយសាន់តា ជាអ្នកដើរធ្វើគូទទយៗអមដោយបទចម្រៀងនោះ ហើយ ផាន់ រ៉ុង ជាអ្នកផ្ញាញ់ផ្ចាល បានវាយសាន់តាយ៉ាងដំណំនៅពេលដែលសាន់តា បានដើរដូច្នេះនៅក្បែរឡានរបស់លោក។

៣/លោក ម៉ៃ សុគន្ធ បានដើរឆ្កឺតៗ គូទទយៗ ហើយសម្ដែងជាហុចលុយទៅបុរសម្នាក់ទៀតនៅទីសាធារណៈ។ អមជាមួយវីដេអូនេះ លោកក៏បានសរសេរពាក្យថា៖ "មកនេះ ហ៊ា ឲ្យលុយដើរភ្ជុំ"។

៤/អ្នកច្នៃម៉ូដ ឯម រៀម។ លោក មិនបានដើរទយៗដូចតារាដទៃទៀតនោះទេ ប៉ុន្ដែលោកដើរក្នុងដំណើរយឺតៗស្លៀកហ៊ូល អាវប៉ាក់ និងពាក់ស្បែកជើងកែងចោទ ចុះពីជណ្ដើអគារមួយ អមដោយបទចម្រៀងដែលគេនិយមដាក់នៅលើបណ្ដាញសង្គមនោះ។

និងទី៥ លោក ប៊ុនធឿន ហៅនាយប៉យ បានស្លៀកខោចាវ អាវដៃខ្លី កាន់កញ្ជើដាក់ជី ចុះក្នុងស្រែមួយដែលសន្ទូងទើបលាស់មួយល្បាស់ ដើម្បីបាចជីស្រែថែម ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ក្រៅពីសកម្មភាពទាំងនេះ គេក៏ឃើញអ្នកជំនួញ និងអ្នកលេងបណ្ដាញសង្គមល្បីៗ បានបញ្ចេញសកម្មភាបត្រាប់នេះដែរ៕

ជិន សុភ័ក្ដ្រ