​រួសរាន់​ចុះឈ្មោះ!​ ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​​អង្គរ​នឹង​បិទ​ថ្ងៃទី២៤ ខែតុលា

  • 2022-09-27 02:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ លើក​ទី២៧​ ដែល​គ្រោង​ធ្វើ​នៅ​មុខ​អង្គរ​ថ្ងៃ​ទី៤​ ខែ​ធ្នូ​ ខាង​មុខ​នេះ​ចាប់​ផ្ដើម​ទទួល​ចុះ​ឈ្មោះ​ហើយ។​ ដូច្នេះ​អ្នក​ចង់​ចូលរួម​រួសរាន់​ឡើយ​ដើម្បី​ឲ្យ​ក្រុម​ការងារ​រៀបចំ​សម្ភារ​បាន​ទាន់​ពេលវេលា​ល្អ។​

ទិដ្ឋភាពរត់កន្លងទៅ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ លើក​ទី២៧​ នេះ​បាន​ទទួល​អ្នក​ចុះឈ្មោះ​ទាំង​ជាតិ​ និង​អន្តរជាតិ​សរុប​ជិត​ ៣០០០​នាក់​ហើយ។​ យ៉ាងណា​ការ​ចុះ​ឈ្មោះ​នេះ​នៅ​តែ​បន្ត​ និង​កៀក​ថ្ងៃ​បិទ​បញ្ចប់​ផង​ដែរ​ដើម្បី​ក្រុម​ការងារ​ត្រៀម​ខ្លួន​ ១-២​ខែ​ក្នុង​ការ​រៀបចំ​សម្ភារ​ជូន​អ្នក​ចូលរួម។​

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​ក៏​អំពាវនាវ​ដល់​អ្នក​ចង់​ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​រួសរាន់​ក្នុង​ការ​ចុះឈ្មោះ​ ព្រោះ​ការ​រៀបចំ​ត្រូវ​ចំណាយ​ពេល​វែង​ និង​សម្ភារ​ដូច​ស្លាក​លេខ​ មេដាយ​ និង​ឈីប​ជា​ដើម​គឺ​ត្រូវ​ធ្វើ​មក​ពី​ក្រៅ​ប្រទេស។​ ដូច្នេះ​ប្រសិន​បើ​អ្នក​ចុះឈ្មោះ​យឺតយ៉ាវ​ ឬ​កៀក​ថ្ងៃ​រត់​អាច​នឹង​មិន​ទទួល​បាន​នូវ​សេវាកម្ម​ល្អ​គ្រប់គ្រាន់។​

សន្និសីទ​សារព័ត៌មាន​

សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នេះ​អាច​ទំនាក់ទំនង​ទៅ​កាន់​ផេក​ Cambodia Events Organizer (023 213 525) វេបសាយ​ http://www.cambodia-events.org/ ឬ​ទំនាក់ទំនង​មក​កាន់​ NOCC​ បាន​ផង​ដែរ។ ថ្ងៃទី២៤​ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ​នឹង​ដល់​ថ្ងៃ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ ខណៈ​ក្រុមការងារ​នឹង​ចាប់​ផ្ដើម​ពិនិត្យ​ឈ្មោះ​ធ្វើ​ការ​កុម្ម៉ង់សម្ភារ៕​

សន្និសីទ​សារព័ត៌មាន​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម