ព័ត៌មានភាពយន្តពីតួឯកតារា K-Pop ៤រូប កាន់តែថ្មី កាន់តែឆ្មក់ចិត្តអ្នកចាំមើលមិនធម្មតា

  • 2022-09-27 03:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងថ្មីៗបន្តផលិតជាហូរហែ ដោយក្នុងនោះនៅដើមសប្ដាហ៍នេះ មាន​ព័ត៌មានថ្មី (UPDATE) ពីតារា K-pop ជាមួយនឹង​ខ្សែភាពយន្តថ្មីរបស់ពួកគេ ដែលត្រូវផលិត និងត្រៀមចាក់បញ្ចាំងក្នុងពេល​ឆាប់ៗខាងមុខ។

១. Cha Eun Woo

តារា K-Pop ដែលជា​សមាជិកក្រុម ASTRO នឹង​ចាប់ដៃគូជាមួយនឹង​តារាសម្ដែង​ Han So Hwee ក្នុងរឿង​ភាគបែប Webtoon របស់ Kakao មាន​ចំណងជើងថា «The Villainess is a Marionette»។ ស៊េរីរឿងភាគ​បែប Fantasy (មាន​វេទមន្ត) នេះ ថ្លែងពីដំណើររឿងរបស់ព្រះនាង Kayena អ្នកដែល​ត្រូវបង/ប្អូនប្រុស គ្រប់គ្រងជីវិត និងចាត់ទុកនាងប្រៀបដូចតុក្កតា ដែលដាក់ដេញថ្លៃ។ ទោះជាយ៉ាងណា មិនយូរប៉ុន្មាន នាង​ក៏ផ្ដាច់ខ្លួនចេញពីកណ្ដាប់ដៃបងប្អូនប្រុសម្នាក់នោះ ហើយចូលដៃប្រឆាំងវិញ ដោយ​សហការជាមួយនឹង​ព្រះអង្គម្ចាស់ Kidrey (ដែលសម្ដែងដោយ Cha Eun Woo) មនុស្សដែល​មាន​ចិត្តមុតមាំ ម៉ឺងម៉ាត់ ពេញទៅដោយការតាំងចិត្តជាប់ជានិច្ច។

យ៉ាងណា​មិញ សម្រាប់រឿង​ភាគ​មួយនេះ គ្រោងបង្ហាញឈុត Teaser ថ្មីពិសេស​មួយទៀតនៅ​ថ្ងៃទី០៧ ខែតុលា ខាងមុខ។

២. Choi Minho (SHINee)

ភាពយន្តថ្មី​មាន​ចំណងជើងថា "The Fabulous” គឺជា​ស៊េរីរឿងភាគ​ថ្មី​របស់ Netflix និងក៏មាន​ការសម្ដែងជាតួឯក ពី Minho (SHINee) និងតារាសម្ដែង Chae Soo Bin ផងដែរ។ កាលពីថ្ងៃទី២៦ ខែកញ្ញា Netflix បាន​បង្ហាញ​ Poster Teaser មួយពីរឿងដែល និយាយពី​ដំណើរសាច់រឿងស្ដែងពី ក្ដីស្រមៃ និងមិត្តភាពរបស់ក្រុមយុវវ័យ ដែលកើតឡើងក្នុងពិភព Fashion។ យូរៗទៅ ដំណើរនិស្ស័យរបស់ពួកគេក៏ត្របាញ់ឲ្យតួឯកទាំង ២ ឈានចូលក្នុងពិភពស្នេហា ដោយបង្កប់រឿងរ៉ាវជា​ច្រើន ដែលអ្នកមិនគួររំលង។

ភាពយន្តថ្មី​មួយនេះដែរ នឹង​ចាក់បញ្ចាំងដំបូង​នៅ​លើ Netflix ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

៣. Yoon (Girls’ Generation) និង Yunho (2PM)

រឿងភាគ​ដែលពួកគេ​សម្ដែង​មាន​ចំណងជើងថា «King the Land» ចាប់ផ្ដើម​ប្រតិបត្តិការថត​ហើយ ហើយគ្រោង​នឹង​ចេញ​បញ្ចាំង​ជា​ផ្លូវការ នៅឆមាសដំបូងនៃឆ្នាំ ២០២៣ លើប៉ុស្តិ៍ JTBC

រឿងនេះ​ជា​ការ​រួមសម្ដែង​របស់ Yoon (Girls’ Generation), Yunho (2PM), Go Won Hee, Kim Ga Eun, Ahn Se Ha, Kim Jae Won និងតារាសម្ដែងជា​ច្រើនរូបទៀត។ «King the Land» គឺជារឿងភាគ​ថ្មី​ ដែល​និយាយពីមនុស្សគ្រប់គ្នា ដែល​ធ្វើការនៅ​ក្នុងសណ្ឋាគារលំដាប់អភិជនមួយកន្លែង ហើយពួកគេជួបរឿងជា​ច្រើននៅពីក្រោយភាពឥតខ្ចោះរបស់សណ្ឋាគារមួយនោះ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម