ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្ដែងពីជីវិតពិតរបស់សម្ដេចតេជោ ចេញផ្សាយជាផ្លូវការ

  • 2022-09-28 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» បាន​ចេញផ្សាយជា​ផ្លូវការហើយ។ នេះជាភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូ ព្យាយាមអំណត់អត់ធន និងការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះវិជ្ជា។ សាច់រឿងដកស្រង់ចេញពីដំណើរជីវិតពិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផលិតដោយសមាគមសិល្បករខ្មែរ ព្រមទាំងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(ពីឆ្វេងទៅស្ដាំ) លោក​ ចន ស៊ីណូរ៉ា, កញ្ញា ដួង ហ្សូរីដា, លោក ហ្វៃ សំអាង, អ្នកនាង ចន ចន្ទលក្ខិណា, លោក ប៉ាន់ ខែមម៉ានូ

ភាពយន្តបទចម្រៀងនេះ​ដែរ ចូលរួមសម្ដែងដោយ តារា​ប្រុសស្រីជា​ច្រើន រួមមាន លោក ប៉ាន់ ខែមម៉ានូ, កុមារា អោក ឧត្តម, លោក ឆឹម សក្កដា, កញ្ញា ដួង ហ្សូរីដា, លោកស្រី ឌី សាវ៉េត, អ្នកនាង ចន ចន្ទលក្ខិណា, លោក ម៉េង ប៊ុនឡូ, លោក ចន ស៊ីណូរ៉ា, លោក ពៅ ពិសិដ្ឋ, កញ្ញា នីតា វរវង្ស, កញ្ញា ប៉ូគឹមថេង សុធីតា, អ្នកនាង លី ម៉ារីណា, លោកស្រី សុខ ចាន់ធីតា, អ្នកនាង ឆោម ច័ន្ទនេត, លោក មុំ សុទ្ធារ៉ា, លោក ចន ច័ន្ទតារា រួមនឹងតារាជា​ច្រើនរូបទៀត។ រីឯបទចម្រៀង គឺជាសំនៀងរបស់លោក ជិន វឌ្ឍនា។

ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖

នៅមានកម្មវិធីបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅម៉ោង ១០:០០ នាទី នៅអគារ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, ចេញផ្សាយផ្លូវការលើទំព័រ Facebook ផ្លូវការរបស់ Samdech Techo Hun Sen, Cambodian Prime Minister និង Fresh News ផងដែរ៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម