ម៉ឺន មេឃា និង អាំម៉ារីន អាចនឹងលែងទៅវ៉ៃនៅថៃព្រោះហេតុនេះ...
- 2022-09-28 09:31:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ឺន មេឃា និង អាំម៉ារីន អាចនឹងលែងទៅវ៉ៃនៅថៃព្រោះហេតុនេះ...
ចន្លោះមិនឃើញ
បើទោះជា អេ អាំម៉ារីន និង ម៉ឺន មេឃា ទទួលបានជ័យជម្នះលើកីឡាករម្ចាស់ផ្ទះថៃ និងធ្វើឲ្យកក្រើកអ្នកតាមដានគុនខ្មែរយ៉ាងណាក្ដី ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនបញ្ចេញមតិរិះគន់ថាពួកគេវ៉ៃមិនសូវល្អ ខណៈម្ដាយកីឡាករទាំងពីរគ្រោងឈប់នាំកូនទៅប្រកួតទៀតហើយ។
នេះបើតាមការឡាយវីដេអូលើ់ហ្វេសបុកលោក អេ ភូថង ព្រឹកមិញនេះអ្នកស្រី សាំង សុម៉ាលី បង្ហាញការមិនសប្បាយចិត្តមួយចំនួនចំពោះអ្នកគាំទ្រខ្លះៗដែលបានធ្វើការរិះគន់ពីការប្រកួតរបស់ អេ អាំម៉ារីន និង ម៉ឺន មេឃា នៅឯប្រទេសថៃ។
ក្នុងការលើកឡើងអំពីពាក្យរិះគន់នោះប្រពន្ធលោក អេ ភូថង បញ្ជាក់ពីការនិយាយរបស់គេថា «យកថៃដកដំឡូងឲ្យប្រកួតជាមួយកូនលោកស្រី។ វ៉ៃអន់ណាស់គួរយកកីឡាករនេះ កីឡាករនោះទៅវ៉ៃវិញ»។ ជាមួយពាក្យរិះគន់ទាំងនេះគឺធ្វើឲ្យលោកស្រីហាក់បាក់ទឹកចិត្ត ហើយប្រហែលឈប់នាំ អេ អាំម៉ារីន ម៉ឺន មេឃា ទៅវ៉ៃទៀតហើយ។
រលឹកដែរថា កីឡាករ អេ អាំម៉ារីន ប្រកួតនៅថ្ងៃទី២៣ ខែកញ្ញា ២០២២ នេះគឺយកឈ្នះពិន្ទុលើម្ចាស់ផ្ទះថៃ ឈ្មោះ រ៉ាក់សុរិន្ ចំណែក ម៉ឺន មេឃា ផ្ដួលម្ចាស់ផ្ទះថៃឈ្មោះ ស្មិញនុម ផេតប៊ុនមី នៅទឹក៣៕
វីដេអូឡាយ៖