Evertonថា Patterson ត្រូវព្យាបាលរបួស ៥អាទិត្យ ក្រោយត្រលប់ពីជួយក្រុមជម្រើសជាតិស្កុតឡែន
- 2022-09-28 11:37:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Evertonថា Patterson ត្រូវព្យាបាលរបួស ៥អាទិត្យ ក្រោយត្រលប់ពីជួយក្រុមជម្រើសជាតិស្កុតឡែន
ចន្លោះមិនឃើញ
ក្លឹប Everton បានធ្វើការប្រកាសនៅក្នុងថ្ងៃនេះពី ខ្សែការពារឆ្នើមរបស់ខ្លួនគឺ កីឡាករ Nathan Patterson ត្រូវសម្រាកព្យាបាលរបួសកជើង មិនបានចូលរួមប្រកួត ៤-៥អាទិត្យឯណោះ ក្រោយត្រលប់ពីជួយក្រុមជម្រើសជាតិស្កុតឡែនក្នុងប្រកួត Nations League កន្លងទៅនេះ។
កីឡាករនេះមានរបួសមិនអាចជួយជម្រើសជាតិស្កុតឡែន តាំងពីកំឡុងការប្រកួតឈ្នះនឹងក្រុមជម្រើសជាតិអ៊ុយក្រែន ៣-០ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។
យ៉ាងណាក្រោយពិនិត្យច្បាស់លាស់នៅក្នុងថ្ងៃនេះ Everton ក៏បានលទ្ធផលថា គេមានរបួសកជើង ដែលតម្រូវឲ្យសម្រាកព្យាបាលប្រមាណរយៈពេល១ខែឯណោះ ដែលត្រូវខកខានប្រកួត Premier League ជាច្រើនប្រកួតផងដែរ។
នៅក្នុងរដូវកាលនេះ Patterson ជាកីឡការដែល លោក Frank Lampard អ្នកចាត់ការ Everton មើលឃើញសមត្ថភាព និងដាក់ចូលលេងក្នុងការប្រកួតជាញឹកញាប់៕