កម្ពុជា​ត្រៀម​រួច​ហើយ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មហាសន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​

  • 2022-09-29 06:46:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​អំពី​ការ​ត្រៀម​ខ្លួន​ និង​ចាត់ចែង​ការងារ​សំខាន់ៗ​រួចរាល់​នា​ព្រឹកមិញ​នេះ​នៅ​សណ្ឋាគារ​សុខា​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​រៀបរយ​ហើយ​ចំពោះ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ ដើម​ខែ​តុលា ២០២២ នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC និង​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ព្រឹកមិញ​នេះ​គឺ​ជា​ការ​ប្រជុំ​ពិភាក្សា​លើក​ចុង​ក្រោយ​នៃ​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នៅ​ថ្ងៃ​ទី១ ដល់​ ៥​ ខែតុលា​ ឆ្នាំ ២០២២​ នេះ។​

អ្នក​ជំនាញ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កិច្ចការ​សំខាន់ៗ​ដូច​ជា​បដិសណ្ឋាកិច្ច​ពី​ប្រលានយន្តហោះ​អន្តរជាតិ​ ការ​ដឹក​ជញ្ជូន​ ការ​ហូបចុក​ សន្តិសុខ​ និង​គម្រោង​កម្សាន្ត​ផ្សេងៗ​ក្រោយ​ប្រជុំ​ចប់​នោះ​គឺ​បាន​បែងចែក​រួចរាល់​ហើយ។​ គ្រប់​ផ្នែក​គឺ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ និង​ប្រុងប្រយ័ត្ន​បំផុត​ ព្រោះ​ប្រតិភូ​សំខាន់​ៗ​ជាង​ ៥០​ប្រទេស​នឹង​មក​ចូលរួម​កិច្ចប្រជុំ​នេះ។​

ប្រជំុ OCA​ កន្លងទៅ

បញ្ជាក់​ដែរ​ថា​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ មហាសន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លើក​ទី៤១​ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី១​ ដល់​ ៥​ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ។​ កិច្ចប្រជុំ​នេះ​នឹង​មាន​ប្រទេស​ជាង​ ៤០​ នៅ​អាស៊ី​ និង​ប្រហែល​ ១០​ ទៀត​មក​ប្រជុំ​ និង​សង្កេតការណ៍៕​

អត្ថបទ៖ នួន ស៊ីណា​