ឡាន BMW XM 2023 ចេញហើយ រាងឡូយកប់ កម្លាំងម៉ាស៊ីនក៏ខ្លាំងបំផុតដែរ

  • 2022-09-29 08:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត BMW XM 2023 ត្រូវបានបង្ហាញចេញជាផ្លូវការហើយ ដោយវាជាប្រភេទ SUV ប្រើ Plug-in Hybrid ដ៏ខ្លាំងបំផុតមួយ ពិសេសជាមួយការឌីហ្សាញរូបរាងដ៏ទំនើបមិនចោលប៉ាណាបែបតម្រងនោមដែលជា unique របស់ខ្លួនឡើយ។ វាមានតម្លៃប្រមាណ ១៥៩ ០០០ដុល្លារ សម្រាប់ទីផ្សារអាមេរិក។

រថយន្ត BMW XM នេះ ផលិតចេញមកដើម្បីអបអរខួប ៥០ឆ្នាំនៃរថយន្ត BMW M GmbH ដែលជារថយន្តម៉ាស៊ីនខ្លាំងបំផុត។ BMW មានទិសដៅនាំរថយន្តនេះចូលវាយលុកទីផ្សារអាមេរិក ចិន និងមជ្ឈិមបូព៌ា ក្នុងអំឡុងឆ្នាំ២០២៣។

BMW XM 2023 ប្រើម៉ាស៊ីន M TwinPower Turbo V8 ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៤៨៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុង២ M XDrive។ បើវាដំណើរការជាមួយម៉ូទ័រអគ្គិសនី eDrive ទៀតនោះ គឺអាចផលិតបានកម្លាំងដល់ ៦៥៣សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេលត្រឹមតែ ៤,៣វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រ/ម៉ោង។

ដោយសារវាប្រើ Plug-in Hybrid មកជាមួយកញ្ចប់អាគុយទំហំ ២៩,៥គីឡូវ៉ាត់ម៉ោង ដូច្នេះវាអាចផ្តល់ចម្ងាយបើកបរបានជាង ៨០គីឡូម៉ែត្រក្នុងពេលសាកពេញម្តង។

ចំណែក​ផ្នែខាងក្នុងកាប៊ីន ក៏ចាប់អារម្មណ៍ខ្លាំងផងដែរទៅលើ​អេក្រង់កោងដ៏ធំរបស់វា ដែល​កុងទ័រឌីជីថលមានទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត​ Touchscreen ទំហំ ១៤,៩អ៊ីញ អាចភ្ជាប់​ BMW Gesture Control, BMW Maps navigation, Apple CarPlay និង Android Auto។ លើសពីនេះ វាក៏ភ្ជាប់មកជាមួយសោឌីជីថល BMW Digital Key Plus system ទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី