អ្នកគាំទ្រថៃម្នាក់ ទម្លាក់លុយជិត១៣ម៉ឺនដុល្លារ ដើម្បីបានជួប Kim Soo Hyun និងថតរូបជាមួយ

  • 2022-09-30 02:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ព័ត៌មាន​ល្បីមួយចេញផ្សាយ​ថា មានអ្នកគាំទ្រជនជាតិថៃម្នាក់បាន​ចំណាយលុយខ្ទង់ ១២៦ ០០០ដុល្លារ ដើម្បីចូលរួមកម្មវិធី Fan Meeting របស់ Kim Soo Hyun ក្នុង​ប្រទេស​ថៃ។

យោងតាមប្រភពពីហាង Lotus បាន​ឲ្យដឹង​នៅថ្ងៃទី២៩ ខែកញ្ញា ថាតារាសម្ដែងកូរ៉េ Kim Soo Hyun នឹង​រៀបចំ​កម្មវិធីជំនួបជាមួយនឹង​អ្នកគាំទ្រ "Meet & Greet” នៅ Muongtong Thani Thunder Dome ក្នុងទីក្រុង បាងកក​ប្រទេសថៃ នៅថ្ងៃទី០២ ខែតុលា ខាងមុខ។

កម្មវិធីជំនួបជាមួយអ្នកគាំទ្រ នឹង​ត្រូវ​បើកជូនភ្ញៀវដែលបាន​ទិញមាសលើកពី ៥ ០០០បាត (ខ្ទង់ ១៣២,៩០ដុល្លារ) នៅហាង ​Lotus។ ទិន្នន័យប្រមូលបាន បានទម្លាយថា ចំនួនអ្នកចូលរួមចំនួន ៣ ៨០០នាក់ នឹងត្រូវ​បាន​អញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះ។

ក្នុងចំណោម​នោះ អ្នក​ទិញ ចំនួន ១០០នាក់ នឹង​មានឱកាសបាន​អង្គុយនៅជួរមុខ ព្រមទាំងទទួលបាន​អត្ថប្រយោជន៍លើសគេលំដាប់ VIP ដូចជាបាន​ថតរូចជាមួយនឹង Kim Soo Hyun ហើយទទួលបាន​ហត្ថលេខារបស់​លោក ជាពិសេសគឺទទួលបាន​របស់មានតម្លៃ (កាដូអនុស្សាវរីយ៍) ពិកម្មវិធីទៀតផង។

បន្ទាប់​ពីសរុបរួច ក្នុងចំណោមអ្នកគាំទ្រដែលនឹងត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Fan Meeting ឃើញញថាមានម្នាក់ ដែល​បានចំណាយច្រើនលើសគេ គឺអស់ដល់ទៅ ៤,៧លានបាត (ខ្ទង់១២៥,៩០៥ដុល្លារ)។ អ្នកគាំទ្រដែលបានចំណាយប្រាក់ច្រើនជាងគេ លំដាប់ទីពីរគឺ ៤ លានបាត (ខ្ទង់ ១០៥,៦២៤ដុល្លារ)

ក្រោយ​ពី​ទទួលបាន​ដំណឹង​នេះហើយ អ្នក​និយម​លេង​អ៊ីនធឺណិតជនជាតិកូរ៉េមួយចំនួន ​បាន​បញ្ចេញ​មតិ​ ដោយលើកឡើងថា៖

- «វា​នឹង​ក្លាយជាជា​កម្មវិធី​ Fan Meeting ដែលថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ របស់តារាកូរ៉េ»

- «វា​ជា​លុយ​របស់​ពួក​គេ ដូច្នេះ​ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​និយាយទេ»

- «ចង់​បាន​ន័យ​ថា យ៉ាង​ហោច​ណាស់​គេ​ទិញ​មាស ដែលអាចយកទៅវិនិយោគថ្ងៃមុខ ល្អជាងការទិញទំនិញដែលគ្មានប្រយោជន៍»

- «ក្រោយមកពួកគេអាចលក់មាសបាន ដូច្នេះខ្ញុំគិតថាវាមិនអីទេ»

-«ពួកគេទិញមាស ហើយក៏បានជួប Kim Soo Hyun»

-«និយាយតាមត្រង់ទៅ បើខ្ញុំមានលុយហើយ ខ្ញុំជាអ្នកគាំទ្ររបស់គាត់ ខ្ញុំនឹងទិញមាស។ ដោយសារមាសមានតម្លៃ»៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី