Ten Hag ឈ្នះ​ពាន​អ្នក​ចាត់​ការ​ឆ្នើម​ Premier League ជា​លើក​ដំបូង​

  • 2022-09-30 12:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ Manchester United បានឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ Premier League ប្រចាំ​ខែ​កញ្ញា​។ នេះ​បើ​តាម​លីគកំពូលនេះប្រកាសនៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​ខែ​កញ្ញា​នេះ​ អ្នកចាត់ការ​រូប​នេះ​បាន​ដឹកនាំ​ Man Utd ក្នុង​ក្របខ័ណ្ឌ​ PL ២​ប្រកួត​ និង​ឈ្នះ​ទាំង​២​ប្រកួត​នេះ​តែ​ម្ដង​នឹង​ក្លឹប​ Leicester City នូវ​លទ្ធផល​ ១-០ និង​ក្លឹប​ Arsenal នូវ​លទ្ធផល​៣-១ ដែល​ជួយឲ្យ Man Utd ឡើង​មកចំណាត់ថ្នាក់ទី៥ នៃតារាងប្រកួត PLនៅ​ក្នុង​ពេល​នេះ។

លោក​ Ten Hag ទើប​មក​ដឹកនាំ​នៅ​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​ ដូច្នេះ​​នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ​ ដែល​លោក​បាន​ឈ្នះ​ពាន​ខាង​លើ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី