ក្រុមហ៊ុន foodpanda សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ

  • 2022-10-01 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន foodpanda បានផ្ដួចផ្ដើមគំនិត​រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំដោយមានបុគ្គលិក និងដៃគូដឹកជញ្ជូនជាច្រើនអ្នកចូលរួមស្មគ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតនៅកម្ពុជា។

កម្មវិធីបរិច្ចាគឈាមនេះ គឺបានប្រព្រឹត្តឡើងនៅ ទីស្នាក់ការកណ្ដាលរបស់ ក្រុមហ៊ុន foodpanda នៅរាជធានីភ្នំពេញ។

ដឹងអត់? ការបរិច្ចាគឈាម អាចជួយដល់រឿងជាច្រើន៖

  • ទី ១៖ គឺចូលរួម ជួយសង្គ្រោះ អាយុជីវិតរបស់មនុស្សជាច្រើន
  • ទី ២៖ ការផ្ដល់ឈាមអាចជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា នៅក្នុងខ្លួនរបស់មនុស្សយើង។ លើសពីនោះវាអាច កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែកដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង ព្រមទាំងជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។

ជាក់ស្ដែង ក្រុមហ៊ុន foodpanda តែងតែសប្បាយចិត្តចូលរួមចែករំលែក រឿងល្អៗ និងការជួយសង្គមជាច្រើនទៀត ក្នុងប្រទេសកម្ពុជា។ ជាពិសេស គឺការស្មគ្រចិត្ត ចូលរួមចែករំលែក ក្នុងសង្គមតែម្ដង។

កុំភ្លេចចូលរួមចែករំលែក្តីស្រឡាញ់ តាមរយ:ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់គ្នាតាមដែលអាចទៅរួច កុំនៅស្ទាក់ស្ទើរទៀតអីពិសេសសូមកុំមានការភ័យខ្លាចថាឈាមរបស់បងប្អូននឹងមិនទៅដល់ដៃអ្នកជំងឺពិតប្រាកដ ។

Foodpanda ចែករំលែកក្ដីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់៖

  • គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH)
  • ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

អត្ថបទ៖ សុខុន សុម៉ាភាវី