ក្លឹប​អាយអេសអាយដង្កោសែនជ័យ បង្ហាញទីលានថ្មី​ជំហាន​ដំបូង​ផ្ទុក​អ្នក​ទស្សនា​ ៣,០០០​នាក់​

  • 2022-10-01 06:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អាយអេសអាយដង្កោសែនជ័យ​ ព្រឹកមិញ​នេះ​បាន​ធ្វើ​ពិធី​បង្ហាញ​ទីលាន​ថ្មី​របស់​ខ្លួន​ក្រោយ​កែលំអ​សោភ័ណភាព​ និង​បន្ថែម​កន្លែង​អង្គុយ​ទស្សនា​ដើម្បី​ត្រៀម​ការ​ Cambodian League ២ នៅ​ថ្ងៃ​អាទិត្យ​ ទី០២ ខែ​តុលា ឆ្នាំ២០២២​។​

រូបភាពផ្ដល់ជូន

ព្រឹក​ថ្ងៃ​ទី១​ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ​ក្លឹប​បាល់ទាត់​​អាយអេសអាយដង្កោសែនជ័យ​ គឺ​បាន​បង្ហាញ​សោភ័ណភាព​ថ្មី​ស្រស់​ស្អាត​ និង​មាន​កន្លែង​ទស្សនា​មាន​ផាសុកភាព​ហើយ​នោះ​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ជ្រោមជ្រែង​រយៈពេល​២ឆ្នាំ​ទៀត​ពី​ ISI Palm​ ជា​អ្នក​ឧបត្ថម្ភ​ធំ​ ខណៈ​ក្រុមហ៊ុន​សាជីវកម្ម​ពិស្ណុការ​ ផ្សារ​ទំនើប​ K Mall​ នៅ​តែ​បន្ត​កៀកដៃ​សហការ​គ្នា​ឆ្ពោះ​ទៅ​មុខ​ជានិច្ច។​

រូបភាពផ្ដល់ជូន

AIA Stadium ត្រូវ​បាន​ជួសជុល​កែលំអ​ជា​ថ្មី​ដំណាក់កាល​ទី​មួយ​ដែល​អាច​ផ្ទុក​​ទស្សនិកជន​ចូលរួម​ទស្សនា​បាន​ប្រមាណ​ ៣,០០០នាក់។​ ដំណាក់កាល​បន្តបន្ទាប់​ទៀត​ប្រកប​ដោយ​សោភ័ណភាព​ប្រណីត​ភាព​ជាង​មុន​អាច​ផ្ទុក​ទស្សនិកជន​បាន​ច្រើន​ជាង​ ១០,០០០​នាក់​ និង​អាច​ប្រើ​សម្រាប់​កម្មវិធី​ផ្សេងៗជាច្រើនទៀតក៏​ដូច​ជា​ការ​កែលំអ​ដើម្បី​ទៅ​តាម​ស្តង់ដារ​ក្រុមហ៊ុន​ Cambodian Premier League។​

បញ្ជាក់​ដែរ​ថា​ កីឡដ្ឋាន AIA Stadium KMH Park នឹង​បើក​ទ្វារ​ទទួល​ការ​ប្រកួត​ Cambodian League ២ នៅ​ថ្ងៃ​អាទិត្យ​ ទី​០២ ​ខែ​តុលា​ ឆ្នាំ​២០២២​ ​ដោយ​ទទួល​ក្រុម​ភ្ញៀវយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុក្រោម១៨ឆ្នាំ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម