OCA Fun Run​ ជា​ការ​ដក​ពិសោធ​រៀបចំ​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ធំ​ស៊ីហ្គេម​ ២០២៣​

  • 2022-10-01 14:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ផ្នែក​កីឡា​នៅ​កម្ពុជា​ ថា​ព្រឹត្តិការណ៍​រត់​កម្សាន្ត​ OCA Fun Run​ ស្អែក​នេះ​គឺ​ជា​ការ​ដកស្រង់​បទ​ពិសោធ​កម្រិត​អន្តរជាតិ​ក្នុង​ការ​រៀបចំ​ដើម្បី​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

រូបភាពផ្ដល់ជូន
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​មិញ​នេះ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លើក​ឡើង​ថា​ OCA Fun Run​ ឬ Olympic Council of Asia ​គឺ​ជា​ការ​ជួយ​ពង្រឹង​លើ​ការ​អនុវត្តន៍​បច្ចេកទេស​រៀបចំ​ផ្ទាល់​លក្ខណៈ​កម្រិត​អន្តរជាតិ​មួយ។​ ក្នុង​នោះ​គឺ​មាន​រៀនតាំង​ពី​ការ​ទំនាក់ទំនង​​ ការ​ទទួល​បដិសណ្ឋាកិច្ច​ និង​កិច្ចការ​រៀបចំ​មួយ​ចំនួន​ទៀត។​
រូបភាពផ្ដល់ជូន

តំណាង​ CAMSOC​ ខាង​លើ​បន្ថែម​ទៀត​ថា​ សារប្រយោជន៍​មួយ​ទៀត​នោះ​គឺ​ក្រុមការងារ​បាន​ហ្វឹកហាត់​ និង​ទទួល​បទ​ពិសោធ​ស្តង់ដារ​អន្តរជាតិ​ដែល​ក្រុម​បរទេស​មក​រៀបចំ​នៅ​ OCA Fun Run​ នេះ។​ ដូច្នេះ​ព្រឹត្តិការណ៍​មួយ​នេះនឹង​ធ្វើ​ឲ្យ​កម្ពុជា​ឈាន​ទៅ​រក​ឧត្ដមភាព​ក្នុង​ការ​រៀបចំ​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​ថ្នាក់ដឹកនាំ​កំពូល​ៗ​បាន​ផ្ដោត​សំខាន់​បំផុត​ចំពោះ​ការ​ធ្វើ​បដិសណ្ឋាកិច្ច​ និង​ការ​រៀបចំ​ប្រកួត។​

រលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ OCA Fun Run​ នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២​ ខែ​តុលា​ ២០២២​ ស្អែក​នេះ​ហើយ។​ ទីកន្លែង​រត់​គឺ​នៅ​តំបន់​ជ្រោយចង្វា​ឆ្ពោះ​ទៅ​សណ្ឋាគារ​សុខា​ ហើយ​ចំពោះ​ចម្ងាយ​នៃ​ការ​រត់​វិញ​គឺ​មាន​ ៣Km, ៥Km ៕ ​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម