ពាក្យចចាមអារ៉ាមថា Man Utd កំពុងសម្លឹងរកទិញអ្នកចាំទីថ្មីមកជំនួស De Gea

  • 2022-10-03 12:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United កំពុង​ចង់​ទិញ​អ្នក​ចាំ​ទី​ថ្មី មក​ជំនួស​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ David De Gea។ នេះ​បើ​តាម​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ​របស់​អង់គ្លេស​ Metro។

យោង​តាម​ Metro អ្នក​ចាត់​ការ​ក្លឹប​ Man Utd លោក Erik Ten Hag ចង់​បាន​អ្នក​ចាំ​ទី​ដែល​ពូកែ​ចាំ​ទី​ ហើយ​ព្រម​ទាំង​ពូកែ​បញ្ជូន​បាល់​ដល់​កីឡាករ​ឯ​ទៀត​ពី​តំបន់​ចាំ​ទី។ ការ​លើកឡើង​ខ្លះ​បាន​បញ្ជាក់​ថា De Gea ពូកែ​ខាង​ចាំ​ទី ប៉ុន្តែ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​មិន​សូវ​ប្រថុយ​ក្នុង​ការ​បញ្ជូន​បាល់​ពី​តំបន់​ចាំ​ទី។ ហេតុ​នេះ​ហើយ ទើប​លោក Ten Hag ចង់​បាន​អ្នក​ចាំ​ទី​ថ្មី​មក​ជំនួស De Gea។

De Gea
បើ​តាម​ប្រភព​ដដែល ក្លឹបបិសាចក្រហម ចង់​ទិញ​កីឡាករ​ព័រទុយហ្គាល់​វ័យ ២៣ឆ្នាំ Diogo Costa ដែល​បច្ចុប្បន្ន​កំពុង​លេង​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ឲ្យ​ក្លឹប Porto។ តម្លៃ​កីឡាករ​នេះ ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ប្រមាណ ៣០ លាន​ផោន (ប្រមាណ ៣៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ការ​វិភាគ​ខ្លះ​បាន​លើក​ឡើង​ថា Costa ពូកែ​ចាប់​បាល់ និង​មាន​សមត្ថភាព​ហ៊ាន​បញ្ជូន​បាល់​ពី​តំបន់​ចាំ​ទី។
Costa

គួរ​បញ្ជាក់​ផង​ដែរ​ថា De Gea គឺ​ជា​អ្នក​ចាំ​ទី​ចាស់​វស្សា​របស់​ក្លឹប​បិសាច​ក្រហម​តាំង​ពី​ឆ្នាំ ២០១១ មក។ កីឡាករ​អេស្ប៉ាញ​វ័យ ៣១​ឆ្នាំ មាន​កុង​ត្រា​ជាមួយ​ក្លឹប​រយៈ​ពេល​ប្រមាណ ១​ ឆ្នាំ​ទៀត​ប៉ុណ្ណោះ (អាច​មាន​លទ្ធភាព​បន្ត​កុង​ត្រា ១ ឆ្នាំ​ថែម​ទៀត​បើ​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា)៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម