Klopp៖ Liverpool ត្រូវ​ជឿ​ជាក់​លើ Nunez

  • 2022-10-03 13:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ អ្នក​ចាត់​ការ​ទូទៅ​ក្លឹប Liverpool លោក Jurgen Klopp បាន​និយាយ​ថា​ក្លឹប​ត្រូវ​តែ​ជឿ​ជាក់​ និង​អត់ធ្មត់​ជាមួយ​​ខ្សែ​ប្រយុទ្ធ Darwin Nunez ព្រោះ​កីឡាករ​រូប​នេះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រប​ខ្លួន​ជាមួយ​ជីវិត​ថ្មី​នៅ​ Liverpool និង​លីគ​កំពូល​អង់គ្លេស។

Klopp
លោក​ Klopp បាន​និយាយ​ថា៖ "យើង​ត្រូវ​តែ​ជឿ​ជាក់ និង​អត់ធ្មត់​ជាមួយ Nunez។ គេ​កំពុង​តែ​សម្រប​ខ្លួន​នឹង​ស្ថាន​ភាព​ថ្មី"។ លោក​បន្ថែម​៖ "ជា​ធម្មតា​ទេ យើង​ចង់​ឲ្យ​កីឡាករ​ដែល​ទើប​នាំ​ចូល​ថ្មី លេង​បាន​ល្អ ក៏​ប៉ុន្តែ​យើង​ត្រូវ​មាន​ភាព​អត់ធ្មត់"។
Nunez

កាល​ពី​រដូវ​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ​នេះ Liverpool បាន​នាំ​ចូលខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​វ័យ ២៣​ឆ្នាំ Nunez ក្នុង​តម្លៃ​មួយ​ដែល​អាច​ឈាន​ដល់​ជាង ១០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ក្លឹប​ព័រទុយហ្គាល់ Benfica។ មជ្ឈដ្ឋាន​បាល់​ទាត់​ជា​ច្រើន​បាន​សង្កេត​ថា Nunez ត្រូវ​ការ​ពេល​វេលា​ដើម្បី​សម្រប​ខ្លួន​នឹង​ជីវិត​ថ្មី​នៅ Liverpool។ ក្នុង​លីគ​កំពូល​អង់គ្លេស កីឡាករ​រូប​នេះ លេង​បាន​ ៤​ ប្រកួត ហើយ​ស៊ុត​ចូល ១ គ្រាប់៕

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម