ក្រោយ Fan បង្ខំឲ្យថើប តិចម៉េង ត្រូវប្រឈមរឿងឈឺក្បាលច្រើន ឥឡូវសម្រេចសុំចិត្តពីគ្រប់គ្នាវិញ

  • 2022-10-04 04:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្ដាហ៍កន្លងទៅបណ្ដាញសង្គមមាន​ការចែកចាយតៗគ្នានូវឃ្លីបវីដេអូដែល លីម តិចម៉េង បាន​ទៅច្រៀងនៅ Pub មួយកន្លែងក្នុងរាជធានីភ្នំពេញ តាមកាលវិភាគការងាររបស់លោក។ ក្នុងវីដេអូ តិចម៉េង ត្រូវបាន​នារីម្នាក់ដែលជាអ្នកគាំទ្រ សុំឲ្យថើបយ៉ាងទទូច ស្របពេលលោកហាក់ដូចជារអៀសខ្លួនគួរសម។

រូបភាពពីហ្វេសប៊ុក Epic Club

ជាក់ស្ដែង ពេលនិយាយជជែកលេងជាមួយនឹងអ្នកគាំទ្រផ្ទាល់ក្នុង Group Telegram*កាលពីថ្ងៃទី០២ ខែតុលា តារាប្រុសរូបនេះ បាន​លើកឡើងថា៖ «**មួយរយៈនេះហត់ច្រើន រឿងក៏ច្រើនដែរបងប្អូន ហើយជាក់ស្ដែងខ្ញុំអត់ដឹងថាត្រូវដោះស្រាយវារបៀបម៉េច ហើយត្រូវធ្វើរបៀបម៉េច ដើម្បីឲ្យត្រូវចិត្តបងប្អូនទាំងអស់គ្នាទេ បងប្អូនអើយ! ដោយឡែកដូចរឿងកាលពីយប់ម្សិលមិញនៅ EPIC បងប្អូនទាំងអស់គ្នាដូចឃើញស្រាប់ វីដេអូដែលគេយកទៅបង្ហោះពេញបណ្ដាញសង្គម ប្រហែលជាបងប្អូនបានមើល! ដូចបងប្អូនដែលកំពុងតែខឹង កំពុងតែមិនចូលចិត្តវីដេអូមួយហ្នឹង ខ្ញុំចង់ឲ្យបងប្អូនផ្ដល់យោបល់វិញ តើបងប្អូនគួរតែធ្វើម៉េច បើជួបហេតុការណ៍បែបហ្នឹង? ខ្ញុំគួរតែគ្រវាសដៃគាត់ចេញ? ខ្ញុំគួរតែគ្រវាសដៃអ្នកគាំទ្រចេញ? ឬខ្ញុំគួរតែធ្វើតាមគាត់? … ខ្ញុំពិបាកមែនទែន ខ្ញុំមិនដឹងថាគួរធ្វើម៉េចទេបងប្អូនអើយ! បើមានផលប៉ះពាល់ដល់បងប្អូនទាំងអស់គ្នា ខ្ញុំសុំទោស...តែមែនទែនទៅខ្ញុំអត់មានជម្រើសទេ**»។

បន្តទៀត តិចម៉េង បញ្ជាក់ និងសុំដោយទទូចថា៖ «ឥឡូវខ្ញុំលែងហ៊ានហើយបងប្អូនអើយ! ហើយខ្ញុំសង្ឃឹមថានឹងមិនមានសំណូមពរបែបហ្នឹង ហេតុការណ៍បែបហ្នឹងកើតឡើងចំពោះខ្ញុំ នៅលើការសម្ដែងរបស់ខ្ញុំទៀត! ណា៎បងប្អូន ខ្ញុំសុំចិត្តបងប្អូនជាមុន ខ្ញុំអត់ហ៊ានទេ»។

ជាការពិត មហាជនមួយចំនួនក៏បាន​លើកឡើងដែរថា ការសម្ដែងការគាំទ្រទៅកាន់ Idol ម្នាក់ៗ Fan គ្រប់គ្នាអាចធ្វើបានតាមរយៈសកម្មភាពគាំទ្រស្នាដៃអ្វីមួយរបស់តារា ឬស្រែកហ៊ោសាទរ -ល​- ប៉ុន្តែបើឈានដល់ការសំណូមពរឲ្យ Idol ថើបវិញ (ក្នុងន័យបង្ខំចិត្ត Idol) នោះគ្រប់គ្នាលើកឡើងថា ពុំសមគួរឡើយ និងមិនគួរឲ្យកើតមានដូចគ្នា ដោយគោរពសិទ្ធិបុគ្គល ពិសេសតារាផ្ទាល់។

រូបភាពពី Krud Beer

សម្រាប់ ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ វិញ សព្វថ្ងៃពិតជាមមាញឹកខ្លាំងនឹងការងារ ស្ទើរគ្មានពេលឈប់សម្រាក ក្រោយកម្មវិធីប្រកួតចប់។ ប្រជាប្រិយភាពរបស់លោក ក៏កាន់តែឡើងទៅតាមនោះ ដោយសារលោកតែងមានអ្វីថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន ពិសេស​ផ្អែកលើអត្តចរិត ចេះឱនលំទោន តិចម៉េង ធ្វើឲ្យគ្រប់គ្នាពេញចិត្ត សាទរដកចិត្តមិនរួច៕

ទស្សនាវីដេអូខាងក្រោម៖

@beepich0109
អត្ថបទថ្មី