ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao នឹងចូលរួមកម្មវិធី Running Man និង Knowing Brothers ឆាប់ៗ

  • 2022-10-07 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងការចេញផ្សាយព័ត៌មាន​នៅថ្ងៃទី០៧ ខែតុលានេះ បាន​ឲ្យដឹង​ថា​ អតីតសមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាអតីតជើងឯកប្រដាល់លំដាប់ពិភពលោក Manny Pacquiao នឹងស្វាគមន៍ទស្សនិកជនកូរ៉េជាមួយនឹងការបង្ហាញវត្តមានក្នុងកម្មវិធីជាច្រើនក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកក្នុងពេលឆាប់ៗ។

Pacquiao គ្រោង​នឹង​ទៅធ្វើទស្សនកិច្ចនៅ​ប្រទេស​កូរ៉េ​នៅ​ចុង​ខែ​តុលានេះ​ សម្រាប់​ការ​ប្រកួត​ពិសេស​ជាមួយ​នឹង​អ្នក​ប្រដាល់​ក្បាច់គុន D.K. Yoo។ លោកត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសកូរ៉េនៅថ្ងៃទី ១១ ខែតុលា។

ជាមួយគ្នានោះ អំឡុងពេលស្នាក់នៅប្រទេសកូរ៉េ Pacquiao នឹងបង្ហាញវត្តមាន ដោយចូលរួមជាពិសេសក្នុងនាមជាតារាកិត្តិយសក្នុងកម្មវិធី Running Man របស់ប៉ុស្តិ៍ SBS ដែលនោះនឹងក្លាយជាលើកទី ២ និង Yoo Jae Suk ក្រោយជួបគ្នាម្ដងរួចមកហើយកាលពី ៤ឆ្នាំ មុន ពោលគឺតាំងពីពេលលោកចូលរួមកម្មវិធី Infinity Challenge

មិនទាន់អស់ទេ ស្ដេចប្រដាល់រូបនេះ​ក៏នឹងចូលរួមជាភ្ញៀវកិត្តិយសរបស់កម្មវិធី Knowing Brothers របស់ JTBC ដែរ ដោយជួបជាមួយនឹង​ជើងឯកកីឡាចំបាប់របស់កូរ៉េខាងត្បូង គឺលោក Kang Ho Dong ផងដែរ៕​

អត្ថបទ៖ ធារី