ស្រាយចម្ងល់ពិតរឿងផ្ទុះព័ត៌មាន Casillas ប្រកាសថាខ្លួនឯងជាខ្ទើយ
- 2022-10-10 03:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ពិតរឿងផ្ទុះព័ត៌មាន Casillas ប្រកាសថាខ្លួនឯងជាខ្ទើយ
ចន្លោះមិនឃើញ
អតីតជម្រើសជាតិអេស្ប៉ាញ Iker Casillas និង Carles Puyol ទទួលបានការរិះគន់ជាខ្លាំងថាមិនបង្ហាញការគោរព បន្ទាប់ពីលេចរឿងជាភេទទី៣។
Casillas បានធ្វើឲ្យបណ្ដាញសង្គមភ្ញាក់ផ្អើលខ្លាំង ពេលដែលគេបង្ហាញថា ខ្លួនឯងជាខ្ទើយ មុនពេល អតីតមិត្តរួមជម្រើសជាតិ Puyol ចូលតបថា៖ “វាដល់ពេលប្រាប់រឿងរបស់ពួកយើងហើយ”។ យ៉ាងណាក្ដី អតីតអ្នកចាត់ទីរបស់ Real Madrid បានលុបការបង្ហោះរបស់ខ្លួននៅមួយម៉ោងបន្ទាប់ និងបញ្ជាក់ថា គណនីរបស់ខ្លួនត្រូវបានលួច (Hack)។
Casillas បានសរសេរសារ សុំទោសអ្នកតាមដានរបស់ខ្លួនទាំងអស់ ជាពិសេសសមាគមន៍ LGBT។ សម្រាប់ Puyol វិញក៏បានលុប Comment របស់ខ្លួននិងសារភាពថា ខ្លួនបានសាងកំហុស និងលេងសើចជ្រុល ប៉ុន្តែគ្មានចេតនាអាក្រក់។ គេពិតជាគោរពនិងគាំទ្រដល់សមាគន៍ LGBTQIA+៕