Klopp សារភាពថា Liverpool អស់ឱកាសក្នុងការប្រជែងយក Premier League ហើយ
- 2022-10-10 12:13:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp សារភាពថា Liverpool អស់ឱកាសក្នុងការប្រជែងយក Premier League ហើយ
ចន្លោះមិនឃើញ
លោក Jurgen Klopp អ្នកចាត់ការក្លឹបហង្សក្រហម Liverpool បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបរបស់លោកមិនស្ថិតក្នុងការប្រកួតប្រជែងយកពានលីគរង្វាន់កំពូលអង់គ្លេស Premier League ទៀតទេ ក្រោយចាញ់ក្លឹប Arsenal ៣-២ កាលពីថ្ងៃអាទិត្យ។
និយាយក្រោយពីការប្រកួតបានបញ្ចប់ លោក Klopp បាននិយាយត្រង់ៗថា៖ «យើងមិននៅក្នុងការប្រជែងយកពានទេ»។
«យើងមានបញ្ហានៅមួយរយៈចុងក្រោយ តែយើងត្រូវបន្តទៅមុខទៀត។ ជាមួយនឹងស្ថានភាពដូចពួកយើងនេះ យើងនឹងបន្តប្រយុទ្ធតទៅទៀត»។ នេះបើតាមការបន្ថែមរបស់លោក។
Liverpool នៅពេលនេះកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ១០ ដោយមាន ១០ពិន្ទុ ក្រោយលេង ៨ប្រកួត ស្របពេលដែល Arsenal កាន់កាប់ចំណាត់ថ្នាក់លេខ ១ ដោយមាន ២៤ពិន្ទុ៕