អបអរ! ក្រុមហ៊ុនបច្ចេកវិទ្យាផ្ដល់សេវាកម្មបែបប្រណីត LM Car ចាប់ដៃ WEWATCH បង្ហាញបច្ចេកវិទ្យាថ្មី សម្រាប់កម្ពុជា

  • 2022-10-11 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២២ ថ្មីៗនេះនៅការិយាល័យកណ្ដាលក្រុមហ៊ុន LM CAR មាន ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន LM CAR CO., Ltd និង ក្រុមហ៊ុន We Watch CO., Ltd ជាមួយនឹងគោលបំណងបង្ហាញពីឆន្ទៈរវាងក្រុមហ៊ុនទាំងពីរក្នុងការសហការរួមគ្នា ទៅលើការធ្វើទីផ្សារ ប្រូម៉ូសិនរួមគ្នា និងការរីកចម្រើនរួមគ្នា ព្រមទាំងផ្ដល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ទីផ្សារកម្ពុជា។

ក្រុមហ៊ុនទាំងពីរមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការនាំយកអត្ថប្រយោជន៍ ប្រណីតភាព និង បទពិសោធថ្មីៗបន្ថែមទៀតដើម្បីបំពេញបន្ថែមឱ្យសមស្របទៅតាមស្ថានភាពរបស់សង្គមការអភិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យា និងសេវាកម្មដែលមានភាពរីកចម្រើនឱ្យលើសពីតម្រូវការ និងការរំពឹងទុករបស់ទីផ្សារបច្ចុប្បន្ននេះ។

ក្នុងកម្មវិធីខាងលើនេះផងដែរ លោក Zheng Pei នាយកប្រតិបត្តិក្រុមហ៊ុន LM CAR ដែលជាក្រុមហ៊ុនផ្ដល់ជូននូវសេវាកម្មហៅតាក់ស៊ីទំនើប ប្រកបដោយប្រណីតភាពបានថ្លែងឱ្យដឹងថា៖

“កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់បទពិសោធដ៏អស្ចារ្យបន្ថែមទៀតអមដោយប្រណីតភាពខ្ពស់ សម្រាប់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាដែលប្រើប្រាស់សេវាកម្មរបស់LM CAR ផងដែរ”។

បន្ថែមពីលើប្រសាសន៍នាយកប្រតិបត្តិក្រុមហ៊ុន LM CAR ផងដែរ លោក ស្រី វ៉ាងសៀវហួរ នាយកប្រតិបត្តិក្រុមហ៊ុន We Watch ក៏បានលើកឡើងដោយក្ដីសោមនស្សរីករាយផងដែរថា “យើងរំភើបចំពោះកិច្ចសហការរវាង We Watch នឹង LM CAR ហើយយើងជឿជាក់ថាកិច្ចសហការនេះនឹងជួយឱ្យភាគីទាំងសងខាង រីកចម្រើន និង បង្កើនឱកាសអាជីវកម្មច្រើនជាមួយគ្នា” ។

ក្រុមហ៊ុន រថយន្ត តាក់ស៊ី ទំនើប LM CAR តែងតែផ្ដល់ជូនជាមួយនឹងសេវាកម្មដ៏ល្អ និងទាន់ចិត្តជូនដល់អតិថិជន។ ជាប្រភេទរថយន្តតាក់ស៊ីទំនើប លំដាប់ព្រីមៀម ដែលស័ក្កិសមសម្រាប់ធ្វើដំណើរប្រចាំថ្ងៃ ក៏ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗ។ បន្ថែមជាមួយនឹងការផ្ដល់ជូនដ៏ល្អប្រណិតគ្រប់រថយន្តតាក់ស៊ីទាំងអស់មានផ្ដល់ជូន ទឹកសុទ្ធ កន្សែងជូតដៃ ខ្សែសាកថ្មទូរសព្ទគ្រប់ប្រភេទ។ល។ ជាក់ស្ដែងគ្រប់រថយន្តទាំងអស់ សុទ្ធតែមានការសម្អាត ជាមួយនឹងថ្នាំ សម្លាប់មេរោគ GERMAGIC ជាប្រចាំ។

ផ្ដល់ជូនកាន់តែពិសេស ជូនដល់អ្នកប្រើប្រាស់សេវាកម្មរបស់ LM CAR ព្រោះថា ខាងក្រុមហ៊ុនតែងតែមានជាមួយនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗ

តួយ៉ាងសម្រាប់ខែ តុលា នេះ លោកអ្នកអាចប្រើប្រាស់ជាមួយនឹងប្រូម៉ូកូដ៖

  • “LMOCTOBER” នឹងទទួលបានគូប៉ុង ១៥ ភាគរយ
  • “INTERCITY” នឹងទទួលបានការបញ្ចុះតម្លៃ ២០ ភាគរយ សម្រាប់ធ្វើដំណើរកម្សាន្តជិតឆ្ងាយ
  • “LMWEEKEND” នៅថ្ងៃចុងសប្ដាហ៍ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់តែ ប្រភេទឡាន Deluxe and Business plus
  • “EASY2WORK” សម្រាប់តែការធ្វើដំណើរពីថ្ងៃ ច័ន្ទ រហូតដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១០ព្រឹក តែប៉ុណ្ណោះ។

តោះទទួលយកបទពិសោធ ក្នុងការប្រើប្រាស់សេវាកម្មរថយន្តតាក់ស៊ីទំនើបរបស់ LM CAR។ កាន់តែសម្បូរបែប និងពិសេសជាងមុនទៅទៀតនោះ ក្រុមហ៊ុនទាំងពីរផ្ដល់ជូននូវ បទពិសោធប្រើប្រាស់សេវាកម្មកាន់តែប្រសើរ កាន់តែប្រណីត អស្ចារ្យជាងមុន ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបន្ថែម ទៀតដែលកើតឡើងចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ។

គូសបញ្ជាក់ផងដែរថា LM CAR ជាក្រុមហ៊ុន តាក់ស៊ីបែបប្រណីតប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតឈានមុខគេនៅកម្ពុជា មានរថយន្តគ្រប់ប្រភេទសម្រាប់ការហៅ រាប់តាំងតែពី Classic Deluxe និង Business ជាដើម សុទ្ធសឹងជាឡានសេរីទំនើបដូចជា Prius Kia BYD។ សូម្បីតែត្រកូលអភិជនដូចជា HongQi និង Alphard រហូតដល់ Roll Royce ក៏ LM CAR ផ្ដល់ជូនឱ្យអតិថិជនគ្រប់ស្រទាប់ តាមតម្រូវការ។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី