សម្ដែងជាតួឯកមិនអស់ចិត្ត ឥឡូវ Bella Ranee មកបង្ហើរសំនៀងក្នុងរឿង «បុព្វេសន្និវាស» វិញម្ដង

  • 2022-10-11 03:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដ្បិតមានសមត្ថភាពពិសេសក្នុងការសម្ដែងរឿង ប៉ុន្តែ Bella Ranee ក៏មាន​និស្ស័យនឹងការ​ច្រៀងដែរ ដោយកន្លងមកនាង​តែងឆ្លៀតបញ្ចេញទេពកោសល្យរបស់ខ្លួនជារឿយៗ។ ដូចកាលពីរឿងភាគបុព្វេសន្និវាស ដែល​បញ្ចាំង​កាលពីឆ្នាំ ២០១៨ ក៏នាង​ធ្លាប់ច្រៀង Cover បទចម្រៀងក្នុងរឿងម្ដងរួចហើយ តែពេល «បុព្វេសន្និវាស» បំប្លែងទៅជារឿងកុនខ្នាតធំ Bella ក៏បង្ហាញ​សមត្ថភាព​ច្រៀងសាជាថ្មីដែរ។

បទចម្រៀងប្រចាំរឿងនេះ មាន​ចំណងជើងថា «Tha Ther Rak Krai Khun Neung»«បើយើងស្រឡាញ់មនុស្សម្នាក់» ច្រៀង​ដោយតារាចម្រៀង Ink Warunthorn ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ និងត្រូវ​បាន​បញ្ចូលជាបទតែមួយគត់សម្រាប់រឿងដែលមាន Pope Thanawat និង Bella Ranee ជាតួឯកប្រុសស្រី។

យ៉ាងណា​ក្ដី​ឈាន​ដល់ថ្ងៃ០២ ខែតុលា ឆ្នាំដដែល Bella ក៏បាន​បង្ហាញវីដេអូច្រៀង Cover លើ Channel YouTube Ploy and Bell។ គិតមកត្រឹម​ថ្ងៃទី១១ ខែតុលា មានអ្នកចូលទស្សនា ២៥០,៣៧៧ដង

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ធារី