Pleng បង្ហាញមុខមាត់ថ្មីរបស់ Pleng ជំនាន់ថ្មី ជាមួយការប្រគំតន្រ្តី #iGoPleng2.0 មានតារាល្បីៗចូលរួម ឯសំបុត្រឥតគិតលុយ
- 2022-10-12 02:51:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pleng បង្ហាញមុខមាត់ថ្មីរបស់ Pleng ជំនាន់ថ្មី ជាមួយការប្រគំតន្រ្តី #iGoPleng2.0 មានតារាល្បីៗចូលរួម ឯសំបុត្រឥតគិតលុយ
ចន្លោះមិនឃើញ
នឹកដល់ Smart International Concert អត់? ពេលដែល Smart បាននាំយកតារាចម្រៀងអន្តរជាតិល្បីៗដូចជា Demi Lovato, Jessie J, Rain, CL, និង Charlie Puth ជាដើម មកប្រគំតន្រ្តីនៅប្រទេសកម្ពុជាជាមួយការរៀបចំឆាកដ៏អស្ចារ្យ។ សម្រាប់អ្នកគាំទ្រ Pleng ប្រាកដជាចាំការប្រគំតន្រ្តីដ៏ធំមួយដើម្បីសម្ភោធ Pleng កាលពីឆ្នាំ ២០១៩ ដែលមានឈ្មោះថា iGoPleng។
នៅក្នុងឆ្នាំ ២០២២ នេះវិញ គឺកាន់តែអស្ចារ្យនិងកក្រើកជាងមុនទៀត ព្រោះថា Pleng ទើបតែប្រកាស រៀបចំការប្រគំតន្រ្តីធំមួយទៀត គឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ តុលា ២០២២ នៅមជ្ឈមណ្ឌល OCIC អាគារ D។
ការប្រគំតន្រ្តីនឹងមានការសម្កែងពីតារាល្បីៗជាច្រើន ដូចជា៖
• ឱក សុគន្ធកញ្ញា
• G-Devith
• តី
• ម៉ម ពេជ្ររិទ្ធ
• 4T5
• ស៊ូ លីផេង
• HENG
• Le Cima Cartel
• DJ អន្តរជាតិល្បីឈ្មោះម្នាក់
បន្ថែមពីនេះទៀត ក្រៅពីការប្រគំតន្រ្តីនេះ Pleng ដែលជាកម្មវិធីស្ដាប់តន្ត្រីលើទូរស័ព្ទ នឹងបើកបង្ហាញមុខមាត់ថ្មីរបស់ខ្លួនជាមួយការរចនាថ្មី (UX/UI) កាន់តែស្អាតនឹងងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត ហើយអ្នកដែលចូលរួមកម្មវិធីប្រគំតន្រ្តីទាំងអស់នឹងទទួលបានបទពិសោធន៍ប្រើប្រាស់មុខងារថ្មីនេះមុនគេថែមទៀត។
បើអ្នកទាំងអស់គ្នាចង់ចូលរួមដោយឥតគិតលុយ លោកអ្នកអាចប្រើពិន្ទុ Pleng Points ក្នុង Pleng app ដើម្បីទិញសំបុត្រចូលរួមបាន:
១. ចូលទៅកាន់ Pleng app ៖ https://pleng.smart.com.kh/music/pleng_points
២. ចូលទៅកាន់ទំព័រ Pleng Points
រួចគ្រាន់តែប្រើពិន្ទុ Pleng Points របស់អ្នកដែលមានគ្រប់ ទិញសំបុត្រ និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕