សម្ដី​នេះ​ចាក់ដោត​ណាស់!​ សេរីវណ្ណថង​ បើ​ចាប់​អាជីព​អ្នក​ប្រដាល់​ហើយ​កុំ​ឲ្យ​គេ​ដាស់តឿន​ច្រើន​

  • 2022-10-12 03:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្បីឈ្មោះ​នៅ​កម្ពុជា​ ឈិត​ សេរីវណ្ណថង​ ថា​បើ​ឈាន​ជើង​ចូល​អាជីព​ប្រដាល់​នេះ​ហើយ​ត្រូវ​មាន​ឆន្ទៈ​ និង​ប្រឹងប្រែង​កុំ​ចាំ​គេ​(គ្រូៗ)​តាម​ដាស់តឿន​ឲ្យ​ហាត់​ ឬ​ត្រូវ​ឃ្វាល​ច្រើន​នោះ​ឡើយ។​

វណ្ណថង ពេលផ្តល់បទសម្ភាស

ឈិត​ សេរីវណ្ណថង​ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​លោក MC Ricky​ បាន​លើក​ឡើង​ថា​ ចំពោះ​ខ្លួន​ផ្ទាល់​មិន​ធ្លាប់​ធ្វើ​ឲ្យ​លោក​ឪពុក​ដែល​ជា​គ្រូ​បង្ហាត់​​ពិបាក​ចិត្ត​អំពី​ការ​ហ្វឹកហាត់​ ឬ​បាត់ដំណឹង​មុន​ការ​ប្រកួត​ផ្សេង​ៗ​នោះ​ឡើយ។​ ពោល​ម៉ោង​ហាត់​គឺ​មាន​ទំនួលខុសត្រូវ​ច្បាស់លាស់​ លើក​លែង​តែ​បញ្ហា​សុខភាព​ចៃដន្យ​ណា​មួយ​ប៉ុណ្ណោះ។​

កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ Kick Boxing​ រូប​នេះ​បញ្ជាក់​ទៀត​ថា៖​ «បើ​យើង​ដើរ​ក្នុង​វិស័យ​ប្រដាល់​នេះ​ហើយ​ កុំ​ចាំ​ឲ្យ​គេ​ផ្សេងៗ​ដាស់តឿន​ច្រើន​ គួរ​មាន​ឆន្ទៈ​ហ្វឹកហាត់​ខ្លួន​ឯង»។​

វណ្ណថង ពេលប៉ះ រិន ដេវីត

រំលឹក​ដែរ​ថា​ ឈិត​ សេរីវណ្ណថង​ ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ និង​មាន​ការ​សរសើរ​ច្រើន​ពី​គ្រូ​ៗ​ថា​ជា​អ្នក​ប្រដាល់​មាន​វិន័យ​ ខំប្រឹង​ហ្វឹកហាត់។​ ជា​មួយ​ការ​ខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​កីឡាករ​រូប​នេះ​គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ និង​ថវិកា​ពី​ការ​ប្រកួត​​ក៏​កាក់កប​ផង​ដែរ។​ វណ្ណថង​ បច្ចុប្បន្ន​នេះ​កំពុង​លេង​កម្មវិធី​ធំ​របស់​ TV5​ ដែល​មាន​រង្វាន់​ជា​ផ្ទះ​វិឡា​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​