ព្រះរាជសកម្មភាពបង្ហើរព្រះសូរសៀងនៃព្រះវររាជបិតាជាតិខ្មែរសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនបទក្នុង ៣ភាសា

  • 2022-10-14 08:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺជាអង្គក្សត្រដែលសព្វព្រះរាជហសរវររះរាជហឫទ័យខ្លាំងទៅលើវិស័យសិល្បៈ មិនថាភាពយន្ត និងតន្ត្រី។ ផ្អែកលើឯកសារដែលបានបន្សល់ទុក បាន​បង្ហាញពីស្នាព្រះហស្ថជាជាច្រើនរបស់ ព្រះអង្គ កើតចេញពីព្រះទ័យមានទំនោរទៅខាងវិស័យនេះ មិនថាការនិពន្ធ ផលិត ដឹកនាំសម្ដែងរឿង ឬផលិតបទចម្រៀងទេ ហើយសូម្បីបង្ហើរសំនៀង (ច្រៀង) ក៏ទ្រង់អាចធ្វើបានទាំងអស់។

ដោយឡែក សម្រាប់អត្ថបទនៅទីនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនានូវខ្សែវីដេអូ ដែលបង្ហាញពីព្រះរាជសកម្មភាពនៃ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យាងបញ្ចេញសំនៀង រាយទំនុក ជាមួយនឹង​បទចម្រៀងជាច្រើនប្រភេទ និងច្រើនភាសា រួមមាន ខ្មែរ អង់គ្លេស បារាំង ដោយបទទាំងនោះភាគច្រើន គឺសុទ្ធសឹងជាស្នាព្រះហស្ថតែងនិពន្ធរបស់ទ្រង់ផ្ទាល់។

ដ្បិតព្រះអង្គយាងចាកឆ្ងាយពីកូនចៅ ចៅទួតទាំងអស់ក៏ពិតមែន ប៉ុន្តែក្នុងចិត្តរបស់ប្រជាជនកម្ពុជាទូទាំងមហានគរ នៅនឹងរឮកទ្រង់គ្មានថ្ងៃភ្លេចឡើយ៕

ទស្សនាវីដេអូទាំងអស់ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី