តើនរណានិងអ្វីខ្លះធ្វើឱ្យ Apple ក្លាយជាកំពូលក្រុមហ៊ុនមានតម្លៃថ្លៃជាងគេលើលោក? (៣ទ្រីលានដុល្លារ)

  • 2022-10-17 03:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំ២០២២ Apple បានក្លាយជាក្រុមហ៊ុនដំបូងបំផុត មានតម្លៃមូលធនទីផ្សារដល់ទៅ ៣ទ្រីលានដុល្លារ ដែលមានតម្លៃថ្លៃជាងក្រុមហ៊ុនណាៗទាំងអស់លើលោក។ ក្រោយជោគជ័យដ៏សម្បើមនេះ តើនរណាជាអ្នកនៅពីក្រោយនេះ?

ពិតណាស់បុគ្គលិកគ្រប់ជាន់ថ្នាក់សុទ្ធជាកម្លាំងរុញ Apple ឱ្យឈានមុខគេ ដោយឡែកមនុស្សដ៏សំខាន់ម្នាក់ទៀត នោះគឺជាមេ Apple គឺលោក Tim Cook ដែលបានធ្វើឱ្យ Apple មានផលិតផលពេញនិយមលើលោក បន្ទាប់ពី Steve Jobs និងបានធ្វើឱ្យតម្លៃភាគហ៊ុនក្រុមហ៊ុនកើនឡើងប្រមាណ ១៣០០% តាំងពីលោកឡើងកាន់តំណែងពី ឆ្នាំ២០១១ មក។

តើ Tim Cook ជានរណា?

Tim Cook ជាជនជាតិអាមេរិច កើតក្នុង ឆ្នាំ១៩៦០ បច្ចុប្បន្នលោកមានវ័យ ៦១ឆ្នាំ។ លោកត្រូវបាន Steve Jobs អញ្ជើញឱ្យមកធ្វើការនៅ Apple នៅ ឆ្នាំ១៩៩៨។ បច្ចុប្បន្នលោកគឺជា CEO របស់ Apple និងបម្រើការជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

មុនឡើងតំណែងជា CEO កាលពីឆ្នាំ២០១១ លោកមានតួនាទីសំខាន់ៗជាច្រើននៅ Apple ដូចជា៖

  • តួនាទីជា ប្រធានផ្នែកប្រតិបត្តិការ ទទួលខុសត្រូវលើការលក់ និងប្រតិបត្តិការទូទាំងពិភពលោករបស់ក្រុមហ៊ុន
  • គ្រប់គ្រងសង្វាក់ផលិតកម្មបញ្ចប់របស់ក្រុមហ៊ុន សកម្មភាពលក់ និងសេវាកម្ម
  • ទទួលបន្ទុកជាអ្នកគាំទ្រ ជំនួយទៅដល់គ្រប់ទីផ្សារទាំងអស់ និងទូទាំងពិភពលោក
  • គាត់ក៏បានដឹកនាំផ្នែក កុំព្យូទ័រ Macintosh ផងដែរ
  • លោកក៏ដើរតួយ៉ាងសំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រលក់បន្តជាមួយបណ្ដាដៃគូ និងអ្នកផ្គត់ផ្គង់

ក្នុងពេលកាន់តំណែងជាង ១០ឆ្នាំ របស់ Tim Cook ក្រៅពី iPhone, iPad, iMac និងផលិតផលជាច្រើនដែលប្រកាសចេញរាល់ឆ្នាំ មានផលិតផលថ្មីមួយចំនួនបានបង្កើតឡើង ដូចជា៖

  • នាឡិកា Apple Watch ប្រកាសចេញនៅ ឆ្នាំ២០១៥
  • កាសឥតខ្សែ AirPod ប្រកាសចេញនៅ ឆ្នាំ២០១៦
  • ឧបករណ៍បំពងសំឡេង HomePod ប្រកាសចេញនៅ ឆ្នាំ២០១៨
  • និងប្រព័ន្ធបន្ទះឈីប Apple Silicon M1 ប្រកាសចេញនៅ ឆ្នាំ២០២០

រំឭកមកវិញ មុនពេលចូលធ្វើការនៅ Apple លោកក៏ធ្លាប់មានតួនាទីសំខាន់ៗជាច្រើន ដូចជា៖

  • ទី១ លោកជា អនុប្រធានជាន់ខ្ពស់ផ្នែកសម្ភារៈសាជីវកម្ម នៅក្រុមហ៊ុនកុំព្យូទ័រ Compaq និងទទួលខុសត្រូវលើការទិញ និងគ្រប់គ្រងផលិតផលទាំងអស់របស់ក្រុមហ៊ុន
  • ទី២ លោកជា ប្រធានផ្នែកប្រតិបត្តិការ នៃផ្នែកលក់បន្ត នៅក្រុមហ៊ុន Intelligent Electronics
  • ទី៣ លោកធ្វើការជាង ១២ឆ្នាំ នៅក្រុមហ៊ុនកុំព្យូទ័រ IBM ជានាយកគ្រប់គ្រងនៅអាមេរិចខាងជើង

ងាកមកកម្រិតសិក្សាវិញ Tim Cook បញ្ចប់សិក្សា អនុបណ្ឌិត ពីសាកលវិទ្យាល័យ Duke University និងទទួលបាន បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ក្នុងវិស្វកម្មឧស្សាហកម្ម ពី សាកវិទ្យាល័យ Auburn University ផងដែរ។

សរុបមក Tim Cook ជាបុគ្គលដឹកនាំដ៏ឆ្នើមមួយរូបរបស់ Apple មិនតែប៉ុណ្ណោះ លោកក៏ជាប់ឈ្មោះជាកំពូលមហាសេដ្ឋីលើលោក ដែលមានទ្រព្យសម្បត្តិប្រមាណ ១៥០០លានដុល្លារ នេះបើយោងតាមសារព័ត៌មាន Forbes គិតត្រឹមដើម ឆ្នាំ២០២២ នេះ៕

ប្រភព៖ Apple | Wikipedia   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី