ក្រុមបាល់ទាត់ហ្កេលីកកម្ពុជាទទួល​មេដាយ​ប្រាក់​​នៅ​ប្រទេសម៉ាឡេស៊ី

  • 2022-10-19 08:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ហ្កេលីកកម្ពុជា Cairde Khmer GAA ត្រឡប់មកមាតុភូមិវិញជាមួយនឹងមេដាយប្រាក់ក្នុងនាមជាជើងឯករងលើវិញ្ញាសាបុរស និងស្ត្រី បន្ទាប់ពីការលេងជាក្រុមដ៏អស្ចារ្ន្យក្នុងព្រឹត្តិការណ៍ Asian Gaelic Games ដែលធ្វើឡើងនៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីពីរសប្តាហ៍កន្លងទៅនៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី ៨-៩ ខែ​តុលា។ .

គួរបញ្ជាក់ដែរថាការប្រកួត Asian Gaelic Games គឺជាការប្រកួតកីឡា Gaelic ដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ី ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយមានក្រុមមកពីជាង១៥ប្រទេសផ្សេងៗគ្នា តំណាងឱ្យការប្រកួតកីឡានេះ។ កីឡា Gaelic រួមមានទាំង Gaelic Football និង Hurling ដែលជាកីឡាដែលត្រូវបានបង្កើតឡើង និងលេងជាប្រពៃណីនៅក្នុងប្រទេសអៀរឡង់។

ក្រុម​នារី​ដែល​មាន​៩​នាក់​ក្នុង​ចំណោម​១៣​នាក់​ជា​កីឡាការនីខ្មែរ​បានលេងវគ្គ​ក្នុង​ពូល​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​យក​ឈ្នះ​លើ​ក្រុម​ថៃ “C” និង ក្រុម Saigon C ហើយស្មើនឺងក្រុម Japan/Taiwan នៅថ្ងៃទី១ដោយឈរនៅកំពូលតារាង។ ថ្ងៃបន្ទាប់ពួកគេបានលេងប្រកួតចុងក្រោយក្នុងពូលដោយទទួលបរាជ័យទល់នឹងក្រុម Seoul Gaels។ ទោះជាយ៉ាងណាក៏ដោយពួកគេបានយកឈ្នះក្រុមថៃ B នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបរាជ័យទល់នឹងក្រុម Seoul Gaels មនៅវគ្គផ្ដាច់ព្រទ្រ។

ខាងក្រុមបុរសដោយមានក្រុមបុរស៦នាក់ក្នុងចំណោម១៣នាក់ជាកីឡាករក្នុងស្រុក។ ក្រុមនេះបង្កើតការប្រយុទ្ធជាមួយនឹងជំនាញជាច្រើនជាមួយក្រុម Orang Eire មកពីប្រទេសម៉ាឡេស៊ីដោយលទ្ធផលបានត្រឹមស្មើក្នុងប្រកួតទី១។ ពួក​គេ​បាន​បន្ត​ស្មារតី​នេះ​ដើម្បី​បង្កើត​ឱ្យ​មាន​ការ​ទទួល​បាន​ជ័យ​ជម្នះ​ដ៏​ធំទៅលើក្រុម Seoul Gaels របស់​កូរ៉េ​ខាង​ត្បូង​និងក្រុមShanghai Fingals របស់​ប្រទេស​ចិន​នៅថ្ងៃទី១។

នៅថ្ងៃទី២ ពួកគេបាន​រងបរាជ័យប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ពួក​គេទៅលើក្រុម Singapore Lions C របស់ប្រទេសសឹង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយពួក​គេ​បាន​បង្កើត​ការ​វាយ​ប្រហារ​ដ៏​សាហាវ ដែល​បាន​យកឈ្នះក្រុមឥណ្ឌា Delhi Wolfhounds ​​វគ្គ​ពាក់កណ្ដាលផ្តាច់​ព្រ័ត្រដោយលទ្ធផល ៨ ទល់ ១ តែត្រូវរងបរាជ័យដោយក្រុម​ Excile ដែលសំបូរកីឡាករអៀរឡង់នៅវ គ្គ​ផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ដែរថា ក្រុមបាល់ទាត់ Cairde Khmer គឺជាក្លឹបបាល់ទាត់ Gaelic ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ដែលមានសមាជិកមកពីជុំវិញពិភពលោក ប៉ុន្តែកីឡាករស្នូលសំខាន់របស់វាគឺជនជាតិខ្មែរ។ ពួកគេបានចូលរួមជារៀងរាល់ឆ្នាំក្នុងការប្រកួតអន្តរជាតិ ដោយបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mens Asain Gaelic Games ក្នុងឆ្នាំ 2019 នៅទីក្រុងកូឡាឡាំពួរនិងព្រឹត្តិការណ៍ South Asian Games ក្នុងឆ្នាំដដែល ខណៈក៏មានការប្រកួតនានាក្នុងប្រទេសកម្ពុជាផងដែរ៕