គម្រប់ខួប ១ឆ្នាំ! ប្រូម៉ូសិន ៤០%លើទំនិញគ្រប់មុខលើ pandamart ក្នុងអេប foodpanda

  • 2022-10-21 09:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លេចៗខ្លួន pandamart ដំណើរការបានរយៈពេល ១ឆ្នាំហើយ!

ដើម្បីអបអរ គម្រប់ខួបមួយឆ្នាំរបស់ pandamart ក្រុមហ៊ុន foodpanda មានយុទ្ធនាការពិសេស សម្រាប់ផ្ដល់ជូនដល់អតិថិជនដែលចុចចូលកុម្ម៉ង់ទិញទំនិញផ្សេងៗតាមរយៈpandamart។

ជាក់ស្ដែង អស់រយៈពេល ១ឆ្នាំកន្លងទៅនេះ គឺមានចំនួនអ្នកគាំទ្រ និងកុម្ម៉ង់ទិញឥវ៉ាន់យ៉ាងច្រើនគួរឱ្យកត់សម្គាល់។ តួយ៉ាង ចាប់តាំងពីថ្ងៃបើកដំណើរការ pandamart ជាផ្លូវការរហូតមកដល់បច្ចុប្បន្ននេះមានសម្ភារៈរាប់ម៉ឺនមុខ ដាក់លក់សម្រាប់ឱ្យ អតិថិជនក្នុងការកុម្ម៉ង់។ ដឹងអត់? ចុចតែ 2ទៅ 3​ឃ្លីកលោកអ្នកនឹងទទួលបានទំនិញជាច្រើនមុខដឹកជញ្ជូនមកដល់ទីតាំងរបស់អ្នកយ៉ាងលឿនទាន់ចិត្ត។ ជាក់ស្ដែងទៅលោកអ្នកអាចពិនិត្យមើលដំណើរការនៃការដឹកជញ្ជូននៅក្នុងអេបបាន។ កាន់តែពិសេស សម្រាប់លោកអ្នកដែលត្រូវការទំនិញសម្រាប់កូនតូចៗ អាចចុចទិញភ្លាមៗ មិនថាថ្ងៃ ឬយប់នោះទេ។

ងាយស្រួលក្នុងការជ្រើសរើសទំនិញគ្រប់ប្រភេទ ព្រោះថានៅក្នុងអេប គេមានបែងចែកទៅតាមប្រភេទទំនិញផ្សេងៗ ក្នុងនោះរួមមាន៖

  • អាហារត្រជាក់
  • ការ៉េម
  • ភេសជ្ជៈមានជាតិអាល់កុល
  • ភេសជ្ជៈគ្មានមានជាតិអាល់កុល
  • នំ
  • សុខភាព និងសម្រស់
  • គ្រឿងទេស
  • គ្រឿងកក
  • មី/ផាសស្តា/អង្ករ
  • សម្ភារៈក្នុងផ្ទះ
  • សាប៊ូសម្រាប់សម្អាត
  • ទឹកជ្រលក់
  • អាហារពេលព្រឹក
  • សម្ភារៈសម្រាប់ម្ដាយ និងទារក
  • សម្ភារៈសម្រាប់បុរស
  • អាហារកំប៉ុង
  • នំកូនក្មេង
  • ទំនិញចិន
  • នំប៉័ង
  • អាហារស្រាប់
  • ចំណីសត្វ
  • ក្រដាសអនាម័យ
  • សម្ភារៈសម្រាប់កម្មវិធីផ្សេងៗ។ល។

ដឹងរបៀបចុចចូល pandamart ហើយ ឬនៅ? ដូច្នេះមកមើលពីរបៀបចុចចូលខាងក្រោមនេះ៖

ចុចចូលអេបរបស់ foodpanda បន្ទាប់មក លោកអ្នកនឹងឃើញគេបែងចែកទៅតាមផ្នែកផ្សេងៗគ្នា រួមមាន៖ ដឹកជញ្ជូនអាហារ, ហាងទំនិញ, ទៅយកផ្ទាល់ និង pandamart។

ចុចចូលក្នុងផ្នែក pandamart

បន្ទាប់មកជ្រើសរើសប្រភេទទំនិញ ដែលលោកអ្នកចង់បាន រួចចុចកុម្ម៉ង់ជាការស្រេច។

រីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិន ៤០% លើទំនិញគ្រប់ប្រភេទ លើកលែងតែគ្រឿងស្រវឹង ដោយលោកអ្នកគ្រាន់តែប្រើប្រាស់ជាមួយនឹងប្រូម៉ូកូដ “PM1YEAR” ដែលមានសុពលភាពចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២។ សម្រាប់ការទទួលបានប្រូម៉ូសិននេះ លោកអ្នកគ្រាន់តែចំណាយអស់ ចាប់ពី ១០ ដុល្លារឡើងទៅ។

ដោនឡូតអេប ​foodpanda ឥឡូវនេះ ដើម្បីទទួលប្រូម៉ូសិនកាន់តែច្រើន។

ជាមួយនឹងប្រូម៉ូសិន និងការបញ្ចុះតម្លៃផ្សេងៗ កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី