១០ឆ្នាំ នៃការលេចរូបរាង Miss Grand International កម្មវិធីរកឃើញម្ចាស់មកុដសុទ្ធតែខ្លឹមៗ

  • 2022-10-27 02:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Miss Grand International ជា​កម្មវិធី​ប្រកួត​សម្រស់លំដាប់​ថ្នាក់​ពិភពលោកប្រចាំឆ្នាំ ដែល​ល្បីល្បាញ​ខ្លាំង​បំផុតតាំង​ពី​ចេញ​មុខ​ដំបូង គឺឆ្នាំ ២០១៣។

កម្មវិធី​នេះ​បង្កើតឡើងជា​ការ​លើក​ស្ទួយសន្តិភាព និង​បង្ហាញ​ពី​សម្រស់​របស់​បេក្ខនារី​ដែល​ជា​បវរកញ្ញាមកពីជុំវិញ​ពិភពលោក ក៏ដូចជាលើក​បង្ហាញ​យ៉ាងច្បាស់​ពី​ចំណេះ​ដឹង​ និងអត្តចរិតល្អរបស់បវរកញ្ញាតំណាង​ជាតិ​នីមួយៗ។

កន្លង​មក​ជា​ច្រើន​ឆ្នាំ​មក​នេះ ​Miss Grand International ក៏បាន​រក​ឃើញនូវ​ម្ចាស់​មកុដ ដែល​ជា​ជយលាភីប្រចាំ​ឆ្នាំជា​បន្តបន្ទាប់ ដោយ​មាន​ការ​សាទរ​ច្រើនមិនធម្មតាពី​អ្នក​គាំទ្រទូទាំងពិភពលោក។ ដូចនេះ​ដល់ពេល​យើង​បង្ហាញសរុប​ ពីម្ចាស់​មកុដប្រចាំ​ឆ្នាំ ២០១៣ ដល់ ២០២២** ហើយ៖

ឆ្នាំ២០១៣ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាព័រតូរីកូ Janelee Chaparro

ឆ្នាំ២០១៤ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាគុយបា Daryanne Lees

ឆ្នាំ២០១៥ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាដូ​មីនី​កែន Anea Garcia

ប៉ុន្តែក្រោយមក​ត្រូវ​បាន​ដកហូតតំណែងវិញ ដោយ​លើក បវរកញ្ញាអូស្ត្រាលី Claire Elizabeth ឡើងគ្រងជា​ផ្លូវការវិញ

ឆ្នាំ២០១៦ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាឥណ្ឌូនេស៊ី​ Ariska Putri Pertiwi

ឆ្នាំ២០១៧ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាពេរូ​ María José Lora

ឆ្នាំ២០១៨ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាប៉ារ៉ាហ្គាយ Clara Sosa

ឆ្នាំ២០១៩ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវេណេស៊ុអេឡា Valentina Figuera

ឆ្នាំ២០២០ ៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាអាមេរិក Abena Appiah

ឆ្នាំ ២០២១៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên

ឆ្នាំ ២០២២៖ តំណែងម្ចាស់មកុដ បានទៅលើបវរកញ្ញាវៀប្រេស៊ីល Isabella Menin

អត្ថបទ៖ ធារី