ថតខុសបច្ចេកទេស នាយគ្រឿន ត្រូវទល់ផ្អក ខឹងគេឯងឈរសើចមិនជួយលើក

  • 2022-10-28 02:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ចែម សារឿន ហៅនាយគ្រឿន ទើបបញ្ចេញសកម្មភាពថតខ្សែភាពយន្ដក្នុងឈុតមួយដ៏គួរឲ្យចាប់អារម្មណ៍នៅកណ្ដាលព្រៃជ្រៅ ប៉ុន្ដែគេមិនទាន់ដឹងថារឿងនោះជារឿងអ្វី ហើយថតនៅខេត្ដណាឲ្យពិតប្រាកនៅឡើយទេ។ ប៉ុន្ដែលោកបានភ្លាត់ក្នុងឈុតអ្នកក្លាហានទៅជួយស្រីស្អាតកំពុងជាប់ក្នុងទ្រុង។

ក្នុងឈុតនោះ គេឃើញអ្នកនាង សារ៉ាយ សក្ខណា កំពុងជាប់ទ្រុងក្នុងព្រៃ ហើយនាយគ្រឿន បានតាំងខ្លួនជាបុរសមានស្នេហាភក្ដីបានតោងវល្លិ៍ហក់ពីលើដើមឈើ តែពេលហក់ចុះស្រាប់តែវល្លិ៍ដាច់ ធ្លាក់ទល់ផ្អក ធ្វើឲ្យអ្នកថត និងក្រុមការងារបច្ចេកទេសក្បែរនោះសើចគ្រប់គ្នា។

នាយគ្រឿន បានបញ្ចេញវីដេអូដ៏អស់សំណើចនេះជាមួយពាក្យមួយឃ្លាថា "ឯងទល់ផ្អក ចង់ងាប់ គេនាំគ្នាសើច…អឺ!”។

ក្រោយពីឃើញការសម្ដែងភ្លាត់ស្នៀតបែបនេះ មានអ្នកគាំទ្រខ្លះក៏និយាយថា ថតយកតែម្ដងក៏បាន ព្រោះបងគ្រឿងតែងតែផ្ដល់សំណើចស្ទើរគ្រប់សកម្មភាព។ ទន្ទឹមគ្នានេះក៏មានអ្នកកោតសរសើរលោកថា ពូកែអំណត់ និងមានទីផ្សារសិល្បៈខ្លាំង ព្រោះគេឃើញចេញថតរហូតមិនសូវលួសពេលសោះតាំងពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់កាលណាមក៕

ជិន សុភ័ក្ដ្រ