សុវណ្ណាភូមិ ឡាយហ្វ៍ ប្រគល់រង្វាន់ដ៏អស្ចារ្យទូរស័ព្ទ iPhone 13 Pro Max, iPad Pro M1 (11”), iWatch S7 SE និងកាតាបស្ពាយកុមារ លើកទី៣ ជូនអតិថិជន ៤២រូប

  • 2022-10-29 03:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអតិថិជន ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ ទូរស័ព្ទ iPhone 13 Pro Max ចំនួន ៣រង្វាន់, iPad Pro M1 (11”) ចំនួន ៥រង្វាន់, iWatch S7 SE ចំនួន ១២រង្វាន់ សម្រាប់ការចាប់រង្វាន់លើកទី៣ ប្រចាំខែ កញ្ញា ឆ្នាំ២០២២នេះ។ ដោយឡែករង្វាន់កាតាបស្ពាយកុមារសម្រាប់អ្នកឈ្នះរង្វាន់ត្រូវបានផ្ញើជូនអតិថិជននីមួយៗដោយផ្ទាល់ទៅតាមសាខាផងដែរ ។

កម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីការចាប់រង្វាន់ដ៏អស្ចារ្យ ដោយប្រើប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ ប្រកបដោយតម្លាភាព សុក្រឹតភាព និងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ «Sovannaphum Life» កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ការទទួលបានរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះ គឺផ្តល់ជូនសម្រាប់តែអតិថិជនដែលបានទិញផលិតផល «SMILE រីករាយសន្សំ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅគ្រប់សាខាធនាគារ ហត្ថា ទូទាំងប្រទេស។

អតិថិជនឈ្មោះ សុក ពិសិត ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone 13 Pro Max ដែលមានទីលំនៅបច្ចុប្បន្នក្នុងខេត្តពោធិ៍សាត់ បានបង្ហាញអារម្មណ៍ដ៏រីករាយថា៖ «ខ្ញុំពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងឱកាសដ៏កម្រនេះ»។

លោកបានបន្តទៀតថា៖ «ខ្ញុំបានឈ្នះរង្វាន់ទូរស័ព្ទ iPhone 13 Pro Max គឺជាការពិត ព្រោះការចាប់រង្វាន់បានប្រើប្រាស់នូវប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ ប្រកបដោយតម្លាភាព សុក្រឹតភាព និងមិនលម្អៀង»។

អតិថិជន ឈ្មោះ អ៊ីម ស្រស់ ជាអ្នកឈ្នះរង្វាន់ iPad Pro M1 (11”) មានទីលំនៅបច្ចុប្បន្នក្នុងខេត្តកំពង់ស្ពឺបានបង្ហាញអារម្មណ៍រំភើបចំពោះរង្វាន់ iPad ក្រោយការទិញផលិតផល SMILE រីករាយសន្សំ។

លោកបានបន្តទៀតថា៖ «នេះជារឿងដ៏អស្ចារ្យ ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយនេះជាការពិត ដែលធ្វើឱ្យខ្ញុំអាចចាប់កាន់រង្វាន់ពិត ឥតក្លែងបន្លំ។ សូមជូនពរក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណាភូមិ ឡាយហ្វ៍ ជោគជ័យក្នុងការងារ និងអាចបន្តផ្តល់សំណាងជូនអតិថិជនដទៃទៀត ដើម្បីមានសំណាងនាពេលក្រោយដូចរូបខ្ញុំដែរ»។

លោក ស៊ិន ស៊ីន នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប៊ែងកាសួរេន និងជាតំណាងឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ សុវណ្ណាភូមិ ឡាយហ្វ៍ តែងតែយល់ច្បាស់អំពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា និងបានផ្តល់ជូននូវសុវត្ថិភាពផ្លូវចិត្ត ព្រមទាំងការការពារហិរញ្ញវត្ថុ ដល់ក្រុមគ្រួសារកម្ពុជា»។

លោក​បានថ្លែងបន្តទៀតថា៖ «ជាថ្មីម្តងទៀត យើងខ្ញុំសូមចូលរួមរីករាយ និងអបអរជាមួយអតិថិជនរបស់សុវណ្ណាភូមិ ឡាយហ្វ៍ ដែលបានទិញផលិតផល SMILE រីករាយសន្សំ តាមរយៈសាខានៃធនាគារ ហត្ថា ទូទាំងប្រទេស ដែលមានសំណាង ក្នុងកម្មវិធីចាប់រង្វាន់ដែលបានរៀបចំទាំង៣លើក ប្រចាំខែ កក្កដា សីហា និងកញ្ញា កន្លងមក សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ»។

អំពីក្រុមហ៊ុន៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម។

សុវណ្ណាភូមិ ឡាយហ្វ៍ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា ហើយនាពេលបច្ចុប្បន្នកំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង១៧ម៉ឺននាក់នៅទូទាំងប្រទេស៕

អត្ថបទថ្មី