មុខងារ Lockdown Mode បង្កើតជាពិសេសសម្រាប់មនុស្សពិសេសៗ មានលើ iPhone និង iPad

  • 2022-10-31 03:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅមេរោគកម្រិតខ្ពស់ខ្លះ មិនធ្វើការវាយប្រហារចូលប្រព័ន្ធ ឬលុយលុយចូលទូរសព្ទដៃរបស់មនុស្សទូទៅឡើយ គឺវាសំដៅតែលើមនុស្សគោលដៅ ដូចជាអ្នកកាសែត សកម្មជន ឬមន្ត្រីក្នុងជួររដ្ឋាភិបាល និងប្រធានក្រុមហ៊ុនធំជាដើម... ម៉្លោះហើយទើបលើប្រព័ន្ធប្រតិបត្តិការ iOS 16 និង iPadOS 16 ក្រុមហ៊ុន Apple បន្ថែមមុខងារ Lockdown Mode សម្រាប់ការពារមនុស្សសំខាន់ៗទាំងនោះ ពី Hacker ឬមេរោគចារកម្មផ្សេងៗ។

ដូចនេះ Lockdown Mode អាចដំណើរការបានលើ iPhone និង iPad ប៉ុន្ដែការដំណើរការមុខងារនេះ ប្រព័ន្ធនឹងរឹតត្បិតលើមុខងារជាច្រើន ដើម្បីបន្ថែមសុវត្ថិភាពកម្រិតខ្ពស់ដូចជា៖

  • កម្មវិធីផ្ញើសារ Messages នឹងប្លុករាល់សារជាច្រើនដែលមានភ្ជាប់តំណលីង ឬមិនអាច Preview តំណលីងក្នុងសារជាដើម
  • ការទទួលខលចូលតាមកម្មវិធី FaceTime ដែលមិនធ្លាប់ខលជាមួយពីមុននឹងត្រូវប្លុកចោល
  • ពេលឧបករណ៍ចាក់សោ ការដោតខ្សែផ្សេងៗទៅកាន់ឧបករណ៍ដទៃ ឬ Accessory នឹងត្រូវាបានប្លុកមិនឱ្យដំណើរការ
  • Shared albums នៅក្នុងកម្មវិធី Photos នឹងត្រូវដកចេញ ហើយការ shared album ចូលមកក៏ត្រូវបានប្លុកដូចគ្នា
  • ការចូលទៅកាន់គេហទំព័រតាម Safari ឬគ្រប់ Web Browser នឹងត្រូវបានរឹតបណ្ដឹង ពិសេសទៅលើគេហទំព័រនៅក្រៅបញ្ជី trusted site ពីក្នុង Lockdown Mode
  • ការកំណត់អត្តសញ្ញាណទៅលើ Profile ឬការ Configuration ទៅលើ Profile ក៏មិនត្រូវអនុញ្ញាតផងដែរ

ចំពោះអ្នកប្រើ ពិសេសអ្នកប្រើមួយចំនួនតូចដូចរៀបរាប់ខាងលើ អាចបើកដំណើរការមុខងារនេះបាន ដោយត្រូវចូលទៅកាន់ Settings > Privacy & Security > Lockdown Mode > អានសេចក្ដីណែនាំ និងចុចលើ Turn On Lockdown Mode ជាការស្រេច។

ជាកាដូបន្ថែមលើមុខងារសុវត្ថិភាពអ្នកប្រើ Apple បានបន្ថែមកម្មវិធី Security Bounty Program ដើម្បីផ្តល់រង្វាន់ដល់អ្នកស្រាវជ្រាវទាំងឡាយណា ដែលអាចបំបែកមុខងារ Lockdown Mode និងស្វែងរកចន្លោះប្រហោងដើម្បីកែលម្អរមុខងារនេះផងដែរ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល