តោះ! ទៅសាកកាហ្វេទំនប់ម្លេចកំពតម្ដងមើល បរិយាកាសស្ងប់ស្ងាត់ សម្រស់ក្បែរជើងភ្នំ ទេសភាពស្អាតខ្លាំងណាស់

  • 2022-11-01 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិតដល់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ហើយ ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងទេសចរណ៍ថ្មីមួយទៀតក្នុងខេត្តកំពត ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្រាយ ជាប់ជើងភ្នំធានាថាប្រសិនបើប្រិយមិត្តបានទៅដល់ទីឋាននេះហើយជឿជាក់ថា ថតរូបមិនក្រោម១០០សន្លឹកឡើយ ពិសេសគឺកាហ្វេឆ្ងាញ់ អាហារឆ្ងាញ់ ជួបជុំគ្រួសារ មិត្តភក្តិបងប្អូន ថតរូបស្អាតៗ ស្រូបយកខ្យល់បរិសុទ្ធពី រមណីយដ្ឋានកាហ្វេទំនប់ម្លេច ធានាថាបន្ទូរអារម្មណ៍ សោយសុខសម្រស់ព្រៃភ្នំ អមដោយទឹកបឹងយ៉ាងត្រជាក់ចិត្តបំផុត ។

ប្រភពរូបភាព៖ RS Gallery

ទេសភាពដ៏ស្រស់បំព្រងនៃរមណីយដ្ឋានទេសចរណ៍ «កាហ្វេទំនប់ម្លេច ខេត្តកំពត» មានសួនផ្កាចម្រុះពណ៌រីកស្គុះស្គាយ ព័ណបៃតងស្រស់ខៀវខ្ចី ប្រឹងបង្អួតសម្រស់ អមជាមួយការកែលម្អនូវស្ពានឈើថ្មី កន្លែងបាញ់ធ្នូ ដែលជាកន្លែងកំសាន្តមួយបែប បរិយាកាសដ៏ស្ងប់ស្ងាត់ លក្ខណៈបឹងធម្មជាតិក្បែរជើងភ្នំ ហាក់កំពុងទាក់ទាញអ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរឲ្យលង់នឹងទេសភាពបៃតងបែបព្រៃភ្នំខានពុំបាន ។ លឺថាសប្ដាហ៍ក្រោយឈប់សម្រាកច្រើនថ្ងៃ តោះ! ទៅសាកកាហ្វេទំនប់ម្លេចកំពតម្ដងមើល បរិយាកាសស្ងប់ស្ងាត់ល្អ សម្រស់ក្បែរជើងភ្នំ ទេសភាពស្អាតខ្លាំងណាស់ ៕

ប្រភពរូបភាព៖ RS Gallery

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី