Jiyeon នឹងក្លាយជាកូនក្រមុំ របស់អនាគតស្វាមីជាកីឡាករ Baseball នៅខែក្រោយ
- 2022-11-03 02:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jiyeon នឹងក្លាយជាកូនក្រមុំ របស់អនាគតស្វាមីជាកីឡាករ Baseball នៅខែក្រោយ
ចន្លោះមិនឃើញ
Jiyeon (T-ARA) និងកីឡាករ Baseball អាជីព Hwang Jae Gyun នឹងរៀបការនឹងគ្នានៅខែធ្នូខាងមុខនេះហើយ។
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សេចក្ដីរាយការណ៍ផ្លូវការពី AnB Group បានបង្ហើបថា Jiyeon និង Hwang Jae Gyun នឹងរៀបចំពិធីមង្គលការនៅថ្ងៃទី ១០ ខែធ្នូ ជាលក្ខណៈឯកជន ពោលគឺមានការចូលរួមតែសាច់ញាតិគ្រួសារទាំងសងខាង និងមិត្តភ័ក្តិជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ។
គូស្នេហ៍ទាំងពីរ ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីខុងឆ្នាំ ២០២១ ក្រោយរាប់អានគ្នា ជាមិត្តអស់មួយរយៈធំ។ មិនយូរប៉ុន្មាន បន្ទាប់ពី Jiyeon និង Hwang Jae Gyun ប្រកាសពីទំនាក់ទំនងស្នេហា ពួកគេក៏ប្រាប់ពីគោលជំហរ ថានឹងរៀបការនឹងគ្នាតាមរយៈលិខិតសរសេរដោយដៃផ្ទាល់មួយច្បាប់។
Jiyeon បានរ៉ាយរ៉ាប់ជាតួអក្សរ ដោយបញ្ជាក់ថា៖ «ខ្ញុំនឹងរស់នៅក្នុងជីវិតដ៏ស្រស់បំព្រង ជាមួយនឹងសង្សារដែលឲ្យខ្ញុំទុកចិត្តបានបំផុត ដែលជាមនុស្សកាន់ដៃខ្ញុំយ៉ាងរឹងមាំ ហើយឱនស្មារបស់គាត់ឲ្យខ្ញុំផ្អែកជានិច្ច»៕