App ជួរមុខមានអ្នកដោនឡូតច្រើនបំផុតក្នុងឆ្នាំ ២០២២ - TikTok ឈរលេខរៀងទី ១

  • 2022-11-03 07:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី (App) ជានិន្នាការពេញនិយមបំផុត ជំនួសឱ្យវាយបញ្ចូលអាសយដ្ឋានវ៉ិបសាយ ដើម្បីចូលទៅប្រើប្រាស់ ប្រព័ន្ធ បណ្ដាញ ផលិតផល និងសេវាកម្មផ្សេងៗ។

ផ្អែកតាមហេតុផលខាងលើ យើងសូមលើកយកកម្មវិធីចំនួន ១០ ពេញនិយមបំផុតគិតត្រឹម ឆ្នាំ ២០២២ ក្នុងត្រីមាសទី១ ដោយស្រង់បញ្ចូលគ្នារវាង App Store និង Play Store។ ប្រភពរបាយការណ៍ពី Sensor Tower

យោងតាមប្រភព សរុបការដោនឡូតកម្មវិធីសរុបប្រមាណ ៣៦,៩ពាន់លាន ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើធៀបទៅនឹងឆ្នាំ២០២១ ត្រីមាសទី១ មានការកើនឡើង ១,៤%។

App ជួរមុខមានអ្នកដោនឡូតច្រើនបំផុតក្នុងឆ្នាំ ២០២២

  • ១ TikTok កម្មវិធីបណ្ដាញសង្គមវីដេអូ
  • ២ Instagram កម្មវិធីបណ្ដាញសង្គម
  • ៣ Facebook កម្មវិធីបណ្ដាញសង្គម
  • ៤ WhatsApp កម្មវិធីផ្ញើសារ
  • ៥ Shopee កម្មវិធីទិញឥវ៉ាន់
  • ៦ Telegram កម្មវិធីផ្ញើសារ
  • ៧ Snapchat កម្មវិធីផ្ញើសារ
  • ៨ Messenger កម្មវិធីផ្ញើសារ
  • ៩ CapCut កម្មវិធីកាត់តវីដេអូ
  • ១០ Spotify កម្មវិធីតន្ត្រី

អត្ថបទ៖ កុសល