YG ចេញមុខអះអាង បញ្ជាក់នូវស្ថានភាពសុខភាព Jisoo ក្រោយអ្នកប្រើអ៊ីនធើណិតភ័យនឹងដុំពក លើ ក នាង
- 2022-11-04 02:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG ចេញមុខអះអាង បញ្ជាក់នូវស្ថានភាពសុខភាព Jisoo ក្រោយអ្នកប្រើអ៊ីនធើណិតភ័យនឹងដុំពក លើ ក នាង
ចន្លោះមិនឃើញ
ក្រោយរូបភាពមួយសន្លឹករបស់ Jisoo ត្រូវបានបង្ហោះលើបណ្ដាញសង្គម អ្នកនិយមលេងទាំងឡាយបានបង្ហាញពីការព្រួយបារម្ភជាខ្លាំងពីសុខភាពរបស់នាង។
ដោយសារដឹងពីអារម្មណ៍អ្នកគាំទ្រ YG ក៏បានចេញមុខអះអាង និងជម្រះមន្ទិល ដោយលើកឡើងថា Jisoo (BLACKPINK) មិនមានបញ្ហាសុខភាពឡើយក្រោយមានអ្នកលេងបណ្ដាញសង្គមឃើញដុំពកមួយនៅលើ កញ្ចឹងក របស់នាង។
ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់សារព័ត៌មាន Newsen ផលិតកម្ម YG បានបញ្ជាក់ថា៖ «Jisoo មានសុខភាពល្អធម្មតាទេ អំឡុងពេលសម្ដែងលើឆាកប្រគំតន្ត្រីទេសចរណ៍របស់ BLACKPINK។ មិនមានបញ្ហាសុខភាពណាមួយ កើតឡើងចំពោះនាងឡើយ»។
សូមលើកបញ្ជាក់ផងដែរថា មហាជនបានលើកក្ដីបារម្ភជាខ្លាំង ក្រោយឃើញរូបភាពជាច្រើនរបស់ Jisoo ដោយមានលេចចេញនូវដុំពកលើ ក របស់នាង។ ទោះជាយ៉ាងណា ដុំពកនោះ គឺលេចឡើងច្បាស់នៅពេលដែល Jisoo ច្រៀងម្ដងៗ ទើបធ្វើឲ្យគ្រប់គ្នាគិតថាសុខភាពរបស់នាងទំនងជាចុះខ្សោយជាងរាល់ដង៕