តារាប្រុសស្រីកូរ៉េទាំង ៧ ដែលចិត្តខ្លាំងដូចរាជសីហ៍ មិនចេះខ្លាចរអាអ្វីទាំងអស់

  • 2022-11-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគិតក្នុងពិភព K-Pop តែងមាន​សមាជិក​មួយចំនួនដែលក្លាហានលើសគេ មិនខ្លាចអ្វីគ្រប់យ៉ាង មិនថាទីកន្លែង​ដែលមានកម្ពស់ខ្ពស់ មិនថាការសាកល្បងអ្វីថ្មី ចូលក្នុងផ្ទះខ្មោច និងអ្វី​ផ្សេងទៀត។

យើងស្វែងរកឃើញហើយនូវជើងខ្លាំង ចំនួន ៧នាក់ ដែលល្បីពេញ​វិស័យ ថា​ជាអ្នក​ដែលមិនចេះ​ខ្លាចអ្វីទាំងអស់។ អ្នកទាំងនោះរួមមាន៖

១. Jungkook (BTS)

Jungkook តែងទទួលបាន​ការកោតសរសើរ មិនថាពីអ្នកគាំទ្រទេ សូម្បី​មិត្តរួមអាជីព និងសមាជិកក្នុងក្រុមផ្ទាល់ សុទ្ធតែលើកឡើងថា លោកគឺជាតារា​ប្រុសដែល​កម្រ ដែលកើតមកដើម្បី​តែក្លាយជា Superstar មានចិត្តក្លាហាន ចូលចិត្តសាកល្បងអ្វី​ថ្មី និងមាន​សមត្ថភាព​ពីក្បាល​ដល់ចុងជើង។

គ្មានអ្វី​ដែល Jungkook ញញើតឡើយ ព្រោះសម្រាប់លោក ការសាកល្បងអ្វីថ្មី គឺជាការកម្សាន្តដ៏គួរឲ្យចាប់អារម្មណ៍។

២. Yugyeom (GOT7)

រហសនាមរបស់ Yugyeom គឺ Maknae On Top មានន័យថាដ្បិតជាសមាជិកក្មេងជាងគេប្រចាំក្រុមមែន ប៉ុន្តែចិត្តបុរសម្នាក់នេះ ក្លាហានអង់អាច សឹងអាច​និយាយបានថាលោកគឺជាអង្គរក្សរបស់បងៗទៀតផង។

៣. Jinyoung (GOT7)

សមាជិក GOT7 ម្នាក់ទៀតនោះ មិនទៅណា​ឆ្ងាយពី Jinyoung ទេ ដោយសារ សូម្បី​តែខ្មោច ក៏លោកមិនខ្លាច មិនព្រឺ មិនចេះភ្ញាក់។ បើគិតពី​កន្លែង​ខ្ពស់ៗ ក៏លោកមិនញញើត តែបែរជាអង្គុយសើចយ៉ាងរីករាយ។

៤. Jisoo (BLACKPINK)

នារីក្លាហាននៅទីនេះ! ក្នុងចំណោមតារា​ស្រី​ K-Pop ទាំងអស់ អ្នកគាំទ្រ​បាន​បោះឆ្នោត​ និងលើកឡើងថា​ Jisoo គឺជា​តារា​ស្រី​ដែល​មាន​ចិត្តរឹងមាំជាងគេ ដោយមិនដែល​បង្ហាញ​ភាព​ទន់ជ្រាយឡើយ សូម្បី​ទឹកភ្នែកក៏នាង​មិនដែល​សម្រក់ឲ្យអ្នកណាឃើញដែរ។ មិនថាស្ថិតក្នុង​កាលៈទេសៈបែបណា នាងតែង​បំពេញ​តួនាទីជាបងស្រីធំក្នុងក្រុម មើលថែប្អូនៗបាន​យ៉ាងល្អ និងត្រដាងដៃការពារជានិច្ច។

៥. V (BTS)

នេះគឺជាសមាជិក BTS ម្នាក់ទៀត ដែលមិនគួរមើលរំលង។ លោកជាមនុស្សដែលចូលចិត្តអ្វី​ថ្មី និងមិនស្ទាក់ស្ទើរក្នុងការសាកល្បងឡើយ។

៦. Moonbin (ASTRO)

នៅលើឆាក Moonbin គឺជាតារា K-Pop ដែលមាន​ភាពវៃឆ្លាត និង​ពូកែ ឯជីវិតក្រៅឆាក លោកក៏ត្រូវគេស្គាល់ច្បាស់ថាជា អង្គរក្សប្រចាំក្រុមដែរ ផ្អែកលើចរិតមិនចេះខ្លាចអ្វីគ្រប់យ៉ាង។

៧. Jota (MADTOWN)

ទោះបីមានអ្វី​ធ្លាក់មក ឬមានអ្នកពញ្ញាក់ឲ្យភ្ញាក់យ៉ាងណា ក៏លោក​គ្មានឡើយភាព​ភ័យខ្លាច មាន​តែសើច ពេលឃើញសមាជិកផ្សេងទៀតភ័យទៅវិញ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី