អាយុពិតរបស់ Miss Grand International 2022 ទាំង ១០ រូប
- 2022-11-09 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុពិតរបស់ Miss Grand International 2022 ទាំង ១០ រូប
ចន្លោះមិនឃើញ
កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក គឺ Miss Grand International 2022 បានបញ្ចប់ដោយរលូន ដោយបានរកឃើញម្ចាស់តំណែងចំនួន ១០រូប សុទ្ធតែជានារីដែលបានទាំងព្រម មិនថាសម្រស់ ចំណេះដឹង និងអត្តចរិតដែលស័ក្តិសមនឹងតំណែង។
នៅឆ្នាំនេះ ជាឆ្នាំដែលពិសេស ព្រោះកម្មវិធីបានជ្រើសរើសម្ចាស់មកុដដល់ទៅ ១០ រូប ជាការអបអរខួបគម្រប់ ១០ឆ្នាំ របស់កម្មវិធី។ យ៉ាងណា ប្រិយមិត្តបានស្គាល់មុខ និងភាពអស្ចារ្យផ្សេងទៀតដែលនារីឆ្នើមទាំងនោះ ត្រូវបានបង្ហាញហើយ។ ប៉ុន្តែអត្ថបទនៅទីនេះ នឹងបន្ថែមនូវការពិតរបស់ពួកគេទៀត នោះគឺ អាយុពិត វិញម្ដង។
១. Isabella Menin – ម្ចាស់តំណែងកំពូល (លេខ ១)
បវរកញ្ញារបស់ប្រទេសប្រេស៊ីល កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៩៧ (មានអាយុ ២៥ឆ្នាំ)
២.Engfa Waraha - ម្ចាស់តំណែងលំដាប់រង ទី១
បវរកញ្ញាប្រទេសថៃ កើតថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ (មានអាយុ ២៧ឆ្នាំ) ៣. Andina Julie - ម្ចាស់តំណែងលំដាប់រង ទី ២
បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី កើតថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០០១ (មានអាយុ ២១ ឆ្នាំ)
៤. Luiseth Materan - ម្ចាស់តំណែងលំដាប់រង ទី៣
បវរកញ្ញាប្រទេសវ៉េណេស្ស៊ុយអេឡា កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៦ (មានអាយុ ២៦ឆ្នាំ)
៥. Mariana Beckova - ម្ចាស់តំណែងលំដាប់រង ទី៤
បវរកញ្ញាសាធារណរដ្ឋឆេក កើតឆ្នាំ ១៩៩៩ (មានអាយុ ២៣ឆ្នាំ)
៦. ពេជ្រ វត្តីសារ៉ាវឌ្ឍី (Pich Vatey Saravody) - ម្ចាស់តំណែងលំដាប់រង ទី៥
បវរកញ្ញាប្រទេសកម្ពុជា មានអាយុ ២៣ឆ្នាំ
៧. Hirisley Jiménez - ម្ចាស់តំណែងលំដាប់រង ទី៥
បវរកញ្ញាប្រទេសអេស្ប៉ាញ មានអាយុ ២០ឆ្នាំ
៨. Oxana Rivera - ម្ចាស់តំណែងលំដាប់រង ទី៥
បវរកញ្ញាប្រទេសព័រតូរីកូ មានអាយុ ២៧ឆ្នាំ
៩. Priscilla Londoño - ម្ចាស់តំណែងលំដាប់រង ទី៥
បវរកញ្ញាប្រទេសកូឡុំប៊ី មានអាយុ ២៨ឆ្នាំ
១០. Roberta Angela Tamondong - ម្ចាស់តំណែងលំដាប់រង ទី៥
បវរកញ្ញាប្រទេសហ្វីលីពីន កើតថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០២ មានអាយុ ២០ឆ្នាំ