ឈប់លាក់លៀម James បង្ហាញមុខមិត្តស្រីជាផ្លូវការ ចំពោះមុខអ្នកគាំទ្រ

  • ព្រហស្បតិ៍, 10 វិច្ឆិកា 2022 05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះកំពូលតារាសម្ដែងរូបសង្ហា James បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយនារីរូបស្រស់ ម្នាក់នៅលើ Story IG ដែលធ្វើឱ្យអ្នកគាំទ្រ ដាក់ការសង្ស័យថានារីស្រស់សោភាពរូបនោះ អាចជាគូស្នេហ៍របស់ James។

ឆ្លៀតឱកាសចូលរួមក្នុងកម្មវិធីតាំងពីព័ណ៌ James បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានថាលោក ពិតជាបានបង្ហោះរូបជាមួយ Foam ពិតប្រាកដមែន។ ក្នុងនោះ James បានសារភាពថាលោក និង Foam ពិតជាគូស្នេហ៍និងគ្នាពិតប្រាកដ ហើយរូបថតមួួសន្លឹកនេះជារូបដំបូងសម្រាប់លោក និងមិត្តស្រី។

បាទ វាជារូបថតគូស្នេហ៍ដំបូង វាពិតជាគួរឲ្យស្រលាញ់ណាស់ មានឱកាសថតរូប ឃើញវាគួរឱ្យស្រឡាញ់ចង់បង្ហោះ អ្វីគ្រប់យ៉ាងហាក់ដូចជាមិនអីទេសម្រាប់ពួកយើង”៕ James ថ្លែង

ប្រភព៖ khaosod   ប្រែសម្រួល៖ Kesor